ធនាគារពិភពលោកមានប្រធានថ្មី

ចែករំលែក៖

នៅថ្ងៃទី 3 ខែឧសភា (ម៉ោងក្នុងស្រុក) ក្រុមប្រឹក្សាភិបាលដែលមានសមាជិក 25 រូបរបស់ធនាគារពិភពលោកបានជ្រើសរើសអតីតនាយកប្រតិបត្តិ Mastercard Ajay Banga ជាប្រធានថ្មីរបស់ខ្លួន។

លោក Ajay Banga អតីតនាយកប្រតិបត្តិ Mastercard បានក្លាយជាប្រធានថ្មីនៃធនាគារពិភពលោក (WB) ជាមួយនឹងអាណត្តិ 5 ឆ្នាំ។
លោក Banga ដែលមានអាយុ 63 ឆ្នាំត្រូវបានជ្រើសតាំងជាបេក្ខភាពកាន់តំណែងនេះដោយប្រធានាធិបតីអាមេរិក Joe Biden តាំងពីចុងខែកុម្ភៈ ហើយជាបេក្ខជនតែមួយគត់ដើម្បីជំនួសតំណែងប្រធាន David Malpass ។ អ្នកជំនាញហិរញ្ញវត្ថុដើមកំណើតឥណ្ឌានឹងចូលកាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី 2 ខែមិថុនា។
ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយ ថា “លោក Ajay Banga គឺជាអ្នកដឹកនាំដែលមានជំនាញ បទពិសោធន៍ ហើយនឹងនាំមកនូវការច្នៃប្រឌិតដល់តំណែងជាប្រធាន WB ។ លោកនឹងដឹកនាំអង្គការឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមជាសាកល»
លោក Banga កើត និងធំធាត់នៅប្រទេសឥណ្ឌា។ នៅឆ្នាំ ២០០៧ គាត់ទទួលបានសញ្ជាតិអាមេរិក។
មុននោះ លោក Ajay Banga ជាប្រធាន និងជានាយកប្រតិបត្តិ Mastercard ពីឆ្នាំ 2010-2020។ លោកក៏បានកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ (២០២០-២០២២)។
ធនាគារពិភពលោក គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលផ្តល់ប្រាក់កម្ចី និងជំនួយដល់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។
ជាធម្មតា តំណែងកំពូលរបស់ធនាគារពិភពលោក នឹងត្រូវយកដោយជនជាតិអាមេរិក។ ទន្ទឹមនឹងនេះ ប្រជាជនអឺរ៉ុបដើរតួនាទីនាំមុខគេរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print