អង់គ្លេសដាក់ពង្រាយកម្លាំងសន្តិសុខ ១១ពាន់នាក់ការពារពិធីអភិសេកឡើងគ្រោងរាជរបស់ស្តេច Charles III

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអង់គ្លេស លោក Tom Tugendhat បានបញ្ជាក់ថា កម្លាំងសន្តិសុខប្រទេសនេះបានត្រៀមលក្ខណៈរួចរាល់សម្រាប់ពិធីអភិសេកឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ Charles III ដែលនឹងធ្វើឡើងនៅថ្ងៃទី៦ខែឧសភាខាងមុខ។

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថាការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីចូលរួមពិធីរាជាភិសេកគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអង់គ្លេស ស្តេច ឆាល (Charles) ដែលគ្រោងប្រារព្ធឡើងនាថ្ងៃសៅចុងសប្តាហ៍នេះ នៅឯព្រះវិហារ Westminster Abbey ក្នុងទីក្រុងឡុងដ៍។
លោក ទ្រូដូ នឹងត្រូវអមដំណើរដោយអគ្គទេសាភិបាល លោកស្រី ម៉ារី ស៉ីម៉ុន (Mary Simon) ដែលជាតំណាងរបស់ព្រះមហាក្សត្រអង់គ្លេស ប្រចាំនៅប្រទេសកាណាដា និងឥស្សរជនមួយចំនួនទៀត រួមទាំងមេដឹកនាំជនជាតិដើមភាគតិច និងអវកាសយានិកផងដែរ។ សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងដែរថា ប្រទេសកាណាដាក៏នឹងរៀបចំពិធីផ្លូវការក្នុងទីក្រុងអូតាវ៉ា នៅថ្ងៃសៅរ៍នោះថែមទៀតផង។
លោក ទ្រូដូ បានគូសបញ្ជាក់ថា «មិនថាចេញពីបន្ទប់ទទួលភ្ញៀវ ការប្រារព្ធជាលក្ខណៈសហគមន៍ ឬសកម្មភាពខាងក្រៅនោះទេ យើងនឹងមកជួបជុំគ្នាក្នុងរជ្ជកាលរបស់ព្រះអង្គ ហើយយើងបន្តកសាងភាពរឹងមាំ និងរុងរឿងសម្រាប់មនុស្សគ្រប់គ្នា»។
ប្រទេសកាណាដាដែលស្ថិតនៅក្នុងចក្រភពអង់គ្លេសរហូតដល់ឆ្នាំ១៩៨២ គឺជាសមាជិកអង្គការសហធនរដ្ឋ ដែលប្រមូលផ្តុំទៅដោយក្រុមប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស និងស្ថិតក្នុងចំណោមប្រទេសដែលរក្សាព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋរបស់ពួកគេ៕ ដោយធីរីណា

...

រូប​ថត​ :quochoitv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print