កងរាជអាវុធហត្ថខេត្តស្វាយរៀង  បញ្ជូនជនសង្ស័យ៤ នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង  បញ្ជូនជនសង្ស័យ៤ នាក់ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៣ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យមានទី១ឈ្មោះ ង្វៀង ឌឹកខាន់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នភូមិក្រុម២ ឃុំបេនកូវ ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។

២.ឈ្មោះ យ៉ាញ់ ង៉ុកថយ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិវៀតណាម មុខរបរដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

៣.ឈ្មោះ ប៉ាន់ ងៀបទឿង ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

និងទី៤.ឈ្មោះ ត្រឹង វ៉ាន់ទឹង ភេទប្រុស អាយុ ២៨ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

...

ប្រភពបញ្ជាក់ទៀតថា នៅវេលាម៉ោង១០ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្ចាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តទទួលជំនាញ ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ និងចាប់យកវត្ថុតាងរួមមាន ៖ម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន ០៨ កញ្ចាប់.ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០១កញ្ចប់=០២ គ្រាប់
ថ្នាំគ្រាប់ពណ៌បៃតងចំនួន ០១ កញ្ចប់ ម្សៅម៉ត់ពណ៌សចំនួន ៣៤ កញ្ចប់
ម្សៅកញ្ចប់ពណ៌ខៀវចំនួន ០១ កញ្ចប់
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៥ គ្រឿង
គ្រាប់អាវុធ (ខ្លី) ចំនួន០១គ្រាប់
ម៉ូតូចំនួន ០៤ គ្រឿងទូរស័ព្ទដៃចំនួន ០៩ គ្រឿងលិខិតឆ្លងដែនចំនួន ០៣ ក្បាលសម្ភារសម្រាប់វេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន៕ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print