Real Madrid ស្ថិតក្នុងការពិភាក្សាកាន់តែកៀកដើម្បីចុះហត្ថលេខាលើខ្សែបម្រើអង់គ្លេស Jude Bellingham

ចែករំលែក៖

ក្លិបអធិរាជស Real Madrid កំពុងពិភាក្សាកាន់តែកៀកក្នុងកម្រិតខ្ពស់ជាមួយក្លិប Borussia Dortmund ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ក្នុងតម្លៃជាង១០០លានអឺរ៉ូ។

 កីឡាករវ័យ១៩ឆ្នាំដែលបានចូលរួមជាមួយ Dortmund ពី Birmingham ក្នុងខែកក្កដា ឆ្នាំ២០២០ គឺជាកីឡាករឆ្នើមម្នាក់របស់អង់គ្លេសនៅ World Cup កាលពីឆ្នាំមុន។ Real Madrid មានឆន្ទៈក្នុងការចំណាយប្រហែល១០០លានអឺរ៉ូសម្រាប់ Bellingham ប៉ុន្តែ Dortmund ត្រូវបានគេយល់ថា ចង់បាន១៥០លានអឺរ៉ូ។

 ខ្សែបម្រើ Bellingham ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាគីកំពូលមួយចំនួនរបស់អឺរ៉ុប។ Real Madrid ជឿជាក់លើខ្សែបម្រើកណ្តាល ដែលបានបដិសេធសំណើបន្តកុងត្រានៅ Dortmund ចង់ចូលរួមជាមួយពួកគេ ប៉ុន្តែ Manchester City នៅតែចាប់អារម្មណ៍កីឡាកររូបនេះផងដែរ។

កាល ពី ខែ មុន Liverpool បាន ធ្លាក់ ចេញ ពី ការ ប្រជែង ដើម្បី ចុះ ហត្ថលេខា យក Bellingham នៅ រដូវ ក្ដៅ នេះដោយសារ តែ តម្លៃ ខ្លួន ពាក់ ព័ន្ធមិនត្រូវរ៉ូវគ្នា។ ថ្លែងនៅពេលនោះអ្នកចាត់ការក្លិប Liverpool លោក Jurgen Klopp បាននិយាយថា ការចាប់អារម្មណ៍របស់ក្លិបចំពោះ Bellingham គឺដូចជាក្មេងចង់បានឡាន Ferrari សម្រាប់បុណ្យណូអែលដោយមិនអាចនឹងទៅរួច។

 នៅពេលដែល Bellingham ចាកចេញពី Birmingham ទៅ Dortmund ក្នុងតម្លៃ២៥លានផោន ក្លាយជាកីឡាករអាយុ១៧ឆ្នាំដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ក្រុមនៅលីក Championship ត្រូវបានចំអកដោយអ្នកខ្លះចំពោះការដកលេខអាវរបស់កីឡាករជំទង់នេះ បើទោះបីជាគាត់លេងបាល់ទាត់អាជីពពេញមួយរដូវកាលក៏ដោយ។

 គាត់ធ្វើបានល្អនៅក្លិប Dortmund ហើយកាលពីខែតុលាឆ្នាំមុនគាត់បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាប្រធានក្រុមក្មេងបំផុតរបស់ក្លិបដែលមានអាយុ១៩ឆ្នាំ។ Bellingham បានលេង៤០ដងសម្រាប់ក្លិប Dortmund នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដង (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print