ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន និងសូមចូលរួមអបអរសាទរការបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម យ៉ាងល្អត្រចះត្រចង់

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមចូលរួមអបអរសាទរការបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់ មានពីមុនមក ស្របពេលដែលសម្តេចតេជោ បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិ ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុត របស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងព្រះរាជសារ, ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះ សម្តេចតេជោ ដែលជា មេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេង ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់។ សម្តេចអគ្គមហាសេនាបតីតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពសង្គម ដែលជាការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខសន្តិភាព និងមានការអភិវឌ្ឍជាតិដ៏ត្រចះ ត្រចង់លើគ្រប់វិស័យ ជាពិសេសបានជំរុញចលនាកីឡាជាតិឱ្យមានភាពរីកចម្រើន»។

ខ្ញុំសូមប្រសិទ្ធពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»៕ដោ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print