កម្ពុជា​ បន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១៩គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​ គិតត្រឹមរសៀលថ្ងៃទី៦ ខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញឱ្យដឹងថា គិតត្រឹមម៉ោង​ ៤រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ១៩គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង, មេដាយប្រាក់ចំនួន ៧គ្រឿង និងមេដាយសំរិទ្ធចំនួន ៤គ្រឿង។

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បា​នចូលរួមអបអរសាទរកីឡាករ និងកីឡាការិនី ជាច្រើន​នាក់ទៀតដែលបន្តយកឈ្នះមេដាយមាស​ជូនជាតិ​មាតុភូមិ​កម្ពុជា​ មានដូចខាងក្រោម​៖

កីឡាករ សំ ចន្ទកាប៊ី និងកីឡាការិនី ឃុន ចន្ទរ៉សិកា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាសូហ្វតេនីស្ន លើវិញ្ញាសា វាយគូបុរស-នារី​ នៅឯវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ 

អបអរសាទរ កីឡាករ ម៉េត សារី, នី ទីហ្សា, ម៉ែន សុខវិច្ឆិកា និង អុឹម លាំងឈុង ដែលបានឈ្នះមេដាយមាស  ប្រភេទកីឡាវ៉ូវីណាម លើវិញ្ញាសា សម្តែងក្រុមបុរស ៤នាក់ មេគុនអាវុធ(ដាវ) នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ 

អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា អេ វីរៈខាំឈីតភូថង ដែលបានឈ្នះមេដាយមាស  លើវិញ្ញាសា ប្រយុទ្ធឯកត្តជនបុរស​នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ 

អបអរសាទរ ក្រុមសីដក់ជម្រើសជាតិបុរសកម្ពុជា ដែលបានឈ្នះមេដាយមាស  លើវិញ្ញាសា សីឈិនឡូន​ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ 

អបអរសាទរ កីឡាករគុនខ្មែរ កៅ ម៉េងហុង ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាសម្ដែងគុនគ្រូ​ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print