ការដ្ឋានស្តារឡើងវិញប្រឡាយមេលេខ១ ក្នុងឃុំអូរតាគី សម្រេចលទ្ធផលបានប្រមាណ៩៥% ហើយ

ចែករំលែក៖

ខេត្តបាតដំបង៖ គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ នេះ ការដ្ឋានស្តារឡើងវិញប្រឡាយមេលេខ ១ ស្ថិតនៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង

...
សម្រេចលទ្ធផលបានប្រមាណ ៩៥ ភាគរយ ហើយ ។

សូមរំលឹកជូនថា ប្រឡាយមេលេខ ១ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំការងារ៖ ស្តារប្រឡាយមេ ០១ ខ្សែ ប្រវែង ៤.១០០ ម៉ែត្រ, ស្តារប្រឡាយរង ០២ ខ្សែ សរុបប្រវែង ៥.២០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូច សរុបចំនួន ២៨ កន្លែង ។

នៅពេលបញ្ចប់ការដ្ឋាននាពេលដ៏ខ្លីខាងមុខ ប្រឡាយមេលេខ ១ នឹងមានលទ្ធភាពផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ៣៦០ ហិកតា ស្រូវប្រាំង ចំនួន ២.១៣៦ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕

13511020_492571454268099_1649629985110854827_n

13510953_492571410934770_4623996595867300780_n

13445283_492571407601437_1215994024736196747_n

13501870_492571467601431_3249078805136220634_n

13445558_492571430934768_392070467827092805_n

13445558_492571514268093_8788629572274913845_n

13516629_492571524268092_1679174958530683276_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print