ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ចេញពីផឹកសុីនៅហាងបារាំងជាមួយមិត្តភក្តិស្រវឹង ខ្លាំងបើកម៉ូតូក្នុងល្បឿនលឿនដល់
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅម៉ោងប្រមាណ៣រំលង អាធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦ នៅលើវិថីឯករាជ្យកែងតុលាការ ចាស់ ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។
ក្រុមគ្រួសារសពបានឲ្យដឹងថា ស្ត្រីរង គ្រោះមានឈ្មោះស សុខឿន អាយុ២៩ឆ្នាំ ជាបុគ្គលិកនៅហាងជនបរទេសស្នាក់នៅ ក្រោយក្លិបកម្សាន្តអិលវី និងមានស្រុក កំណើតនៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាង ស្រុកពារាំង ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីសមាជិក ក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះរួមជាមួយ ពួកគាត់បាននាំគ្នាទៅផឹកសុីនៅហាង បារាំងមួយកន្លែងនៅជិតតោ២ លុះផឹកស្រវឹង ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែ ពេលជិះម៉ូតូមកដល់កន្លែងកើតហេតុស្ត្រី រងគ្រោះបានបត់ម៉ូតូចូលតាមក្រោមស្លាក អិលវីតែដោយសារម៉ូតូលឿនពេកស្ត្រីរង គ្រោះកាច់ចង្កូតមិនទាន់ក៌ជ្រុលទៅបុក បង្គោលស្លាកបណ្តាលឲ្យដួលរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យ។
មន្ត្រីនគរបាលចរាចរផ្លូវគោកខេត្ត ព្រះសីហនុបានឲ្យដឹងថា ក្រោយកើតហេតុ ម៉ូតស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យ ក្រុមគ្រួសារសពដើម្បីយកទៅជួសជុល ព្រោះថាករណីគ្រោះថ្នាក់ចរាចរណ៌បង្កឡើង ដោយខ្លួនឯងទេ ៕
ដោយ៖ ឆ្លាមសមុទ្រ