កីឡា៥ប្រភេទរបស់កម្ពុជាទៅចូលរួមក្នុង ព្រឹត្តិការណ៍ School Games នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចបញ្ជូនកីឡាចំនួន៥ប្រភេទ ដែលគិតថាមានសក្តានុពលខ្ពស់អាច ដណ្តើមយកមេដាយជូន

...
ជាតិមាតុភូមិបាននោះទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត កីឡា School Games ឬហៅថាកីឡាសិស្ស មធ្យមសិក្សាអាស៊ានលើកទី៨ដែលនឹងចាប់ប្រកួតពីថៃ្ងទី២៣ ដល់ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ នៅខេត្តឈាងម៉ៃ ប្រទេសថៃ ដោយមានសិស្សមធ្យមសិក្សាប្រទេស អាស៊ានចំនួន១០ចូលរួមប្រកួត ។ នេះបើ តាមប្រសាសន៍របស់លោក ព្រហ្ម ប៊ុនយី អគ្គលេខាធិការរងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានថ្លែងប្រាប់អ្នកយកព័ត៌មាននគរវត្តកាលពីថៃ្ងទី២១ ខែ មិថុនា ឆ្នាំ ២០១៦ ។

លោក ព្រហ្ម ប៊ុនយី មានប្រសាសន៍ថា កីឡាចំនួន៥ប្រភេទដែលក្រសួងអប់រំយុវជននិងកីឡាត្រៀមបញ្ជូនឲ្យទៅចូលរួម ប្រកួតនោះមានដូចជា កីឡាអត្តពលកម្ម មានកីឡាករ៤នាក់ កីឡាវាយកូនឃ្លីលើតុ មានកីឡាករ៥នាក់ កីឡាវាយសីមានកីឡា ករ៦នាក់ កីឡាហែលទឹកមានកីឡាករ៤ នាក់ និងកីឡាវាយកូនបាល់មានកីឡាករ ៤នាក់ សរុបប្រតិភូទាំងអស់៣៨នាក់។

លោកបន្តថា ការប្រកួតកីឡាសិស្ស មធ្យមសិក្សាអាស៊ានសម្រាប់ប្រទេសកម្ពុជាទើបតែបានចូលរួមជាលើកទី១ប៉ុណ្ណោះ ខណៈព្រឹត្តិកាណ៍នេះគេធ្វើឡើង៧លើក រួចមកហើយ។ ចំពោះវត្តមានលើកដំបូងដែលកម្ពុជាជំរុញឲ្យកីឡាករកីឡាការិនីដែលជាធនធានថ្នាលក្នុងក្របខ័ណ្ឌសិស្សបានចូលរួមប្រឡូកនៅក្នុងការប្រកួតកម្រិតអន្តរ ជាតិដើម្បីដកស្រង់បទពិសោធន៍ឆ្ពោះទៅ រកគុណភាពស៊ីហ្គេមឆ្នាំ២០២៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្ស មធ្យមសិក្សាអាស៊ានលើកទី៨នេះ មាន ប្រភេទកីឡាដាក់ឲ្យប្រកួតចំនួន១២ប្រភេទកីឡា ក្នុងនោះមានកីឡាអត្តពលកម្ម សីប៉ាក់តាក្រ វាយកូនហ្គោល កីឡាវាយសី កីឡាវាយកូនបាល់ បាល់បោះ កាយសម្ព័ន្ធ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ បាល់ទះ និងបាល់ទាត់ futsal៕

20160622_103747

20160622_103735

ដោយ៖ សារីម​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print