ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
...
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឲ្យលោក អាដាជី អ៊ីតស៊ុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ការិយាល័យនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។ ការពិភាក្សាបានផ្តោតយកចិត្តទុកដាក់ជាសំខាន់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការJICA ទៅលើ៖1) ការដាំដុះ ថែរក្សា និងការការពារព្រៃឈើ
2) ការបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងការអភិវឌ្ឍវារីវប្បកម្មសមុទ្រ
3) ការបន្ត និងពង្រីកលើការងារពង្រឹងមុខរបរកសិកម្ម នៅក្នុងសហគមន៍កសិកម្ម លើខេត្តគោលដៅចំនួនបួន គឺខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងកំពង់ស្ពឺ
4) ការផ្តល់អាហារូបករណ៍ជូនមន្ត្រីជំនាញ របស់ក្រសួងទៅបន្តសិក្សានៅប្រទេសជប៉ុន
5) ការបន្តពង្រឹងសកម្មភាពការងារប្រកបដោយនិរន្តរភាព ក្រោយគម្រោងជំនួយឧបត្ថម្ភរបស់ JICA ត្រូវបានបញ្ចប់៕
ដោយ៖ សុខ ខេមរា
...