អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីលឡារីគ្លីនតុន បានស្វែងរកបុគ្គលដែលមានបទពិសោធ មាន
ប្រភពព័ត៌មានដែលបានឲ្យដឹងថា បេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ ដែលអាចកាន់តំណែងអនុប្រធានាធិបតីនោះមាន រដ្ឋមន្ត្រីទទួលបន្ទុកសេតវិមាន លោក Julian Castro សមាជិកព្រិទ្ធភាលោកស្រី Elizabeth Warren មកពីរដ្ឋ Masachusetts និងតំណាងរាស្ត្រ Tomothy M.Kaine មកពីរដ្ឋ Virginia។
ក្នុងពេលជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ក្នុងគណបក្សប្រជាធិបតីបានឲ្យដឹងថា លោកស្រី គ្លីនតុន បានចាប់ផ្តើមជ្រើសរើសបេក្ខភាពសម្រាប់ដំណែងសំខាន់ៗសម្រាប់បង្កើតរដ្ឋាភិបាលថ្មីប្រកបដោយជោគជ័យ។ លោកស្រី គ្លីនតុន បញ្ចាក់ថា អាទិភាពដំបូងនោះគឺជ្រើសរើសបុគ្គលដែលអាចក្លាយជាប្រធានាធិបតី។ លោកស្រីនឹងជ្រើសរើសបុគ្គលដែលធ្វើការបានល្អប្រសើរ ស៊ីសង្វាក់ជាមួយលោកស្រី។
សារព័ត៌មាន ប៉ុស្តិ៍ បានដកស្រងសម្តីដំណាងគណបក្សប្រជាធិបតេយ្យឲ្យដឹងថា ការជ្រើសរើសនិងត្រូវធ្វើឡើងរហូតដល់មហាសន្និបាតបក្សនៅខែកក្កដា។
នៅពេលនេះដែរលោកស្រី គ្លីនតុន បានប្រាកដក្នុងចិត្តថា លោកស្រីនិងក្លាយជាប្រធានាធិបតីនៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ។
លោកស្រី ហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា «ការក្លាយជាបេក្ខភាពប្រធានាធិបតីអាមេរិក គឺជាប្រវត្តិសាស្ត្ររបស់អាមេរិក ដែលមានស្ត្រីក្លាយជាជម្រើសដ៏ល្អបំផុតរបស់ពលរដ្ឋក្នុងការដឹកនាំ» ។
លោកស្រី គ្លីនតុន ក្លាយជាស្ត្រីទី១នៅអាមេរិក ទទួលបានការគាំទ្រខ្ពស់ក្នុងការក្លាយជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាខែវិច្ឆិការខាងមុខនេះ ។
កន្លងមកថ្មីៗ លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ។
លោកស្រីគឺជាស្ត្រីទី១នៅក្នុងគណបក្សក្លាយជាតំណាងសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ។ កាលពី ៨ឆាំមុនលោកស្រីធ្លាប់បានចាញ់លោក អូបាម៉ា ប៉ុន្តែពេលនេះគឺមានសម្លេងគ្រប់គ្រាន់សម្រាប់ក្លាយជាបេក្ខភាពប្រធានាធិបរតីពេញលេញសម្រាប់ប្រជេងជាមួយលោកត្រាំ ។
នៅពេលនេះពលរដ្ឋអាមេរិកនិងពលរដ្ឋនៅជុំវិញពិភពលោកចង់មើលឃើញប្រទេសមហាអំណាចពិភាពលោកមានស្ត្រីជាមេដឹកនំាក្នុងប្រវត្តិសាស្ត្រ។ កន្លងមកនៅក្នុងប្រទេសអីតាលី មានស្ត្រីជាអភិបាលទីក្រុងរ៉ូម ជាលើកទី១ក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានរយៈពេលជាង៣ពាន់ឆ្នាំកន្លងមក ។ ចំពោះអាមេរិកវិញបានឆ្លងផុតជំនាន់ប្រធានាធិបតីជាង៤០ជំនាន់ទៅហើយមិនទាន់មានប្រធានធបិតីដែលជាស្ត្រីនៅឡើយ៕
ប្រែសម្រួល៖ សាធី