ទីក្រុងឌូបៃ៖ យោងតាមឃ្លីបវីដេអូTikTok មួយឈ្មោះ Pov Meas បានបង្ហោះពីសកម្មភាពជីវិតហៃសូរបស់ប្រពន្ធមហាសេដ្ឋីនៅទីក្រុងឌូបៃ ចំនួន៣នាក់ បានចូលទៅហាងលក់មាសមួយកន្លែងនៅឌូបៃ ដោយពួកគាត់នាំគ្នាទៅទិញមាស យកមកពាក់ស្រោចពេញខ្លួន។
តាមរយៈឃ្លីបវីដេអូTikTok បាននិយាយរៀបរាប់ថា៖ ស្រ្តីចំនួនបីនាក់ ដែលសុទ្ធតែជាប្រពន្ធៗរបស់មហាសេដ្ឋីឌូបៃ ពេលខ្លះខឹងនិងប្ដី ក៏បបួលគ្នាទៅទិញមាស និងនាំគ្នាពាក់ពីលេីក្បាលរហូតមកដល់ចុងជេីង ហេីយខ្សែរ.ក នីមួយៗពាក់ស្ទេីរតែបាក់ក ទៅហេីយ។
វីដេអូTikTok មួយនេះ ក៏បាននិយាយដែរថា ចំណែកស្រ្តីៗដែលជាប្រពន្ធអ្នកស្រុកខ្មែរវិញ ពេលខឹងនិងប្ដីម្ដងៗ គឺយំស្ទេីរតែអស់ទឹកភ្នែកទៅហេីយ ខុសពីប្រពន្ធរបស់មហាសេដ្ឋីឌូបៃ ពេលខឹងនាំគ្នាទៅទិញមាស និងរាំសប្បាយមិនខ្វល់ពីទុក្ខព្រួយ។ មិនតែប៉ុណ្ណោះស្រ្តីហៃសូទាំងនោះ បានបង្ហាញពីទ្រព្យសម្បត្តិ ដូចជា៖ លុយទាំងកាបូប គ្រឿងអលង្ការពាក់ស្រោចពេញខ្លួនផងដែរ៕ដោយ៖សហការី
តោះបេីចង់ដឹងច្បាស់សូមទស្សនាវីដេអូឃ្លីប មានដូចខាងក្រោមនេះ៖