Update៖ ជាប់គុកបានសម្រេចហើយ ជនក្លែងបន្លំធ្វើមន្ត្រីកងរាជអាវុធហត្ថដែលជិះម៉ូតូដោះអាវ ឆែកប្រជាពលរដ្ឋល្បីប៉ុន្មានថ្ងៃមុននេះ

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួន ជនក្លែងបន្លំធ្វើមន្ត្រីកងរាជអាវុធហត្ថម្នាក់ ក្នុងចំណោមមានគ្នា២នាក់ ដែលជិះម៉ូតូដោះអាវ ឆែកប្រជាពលរដ្ឋល្បីប៉ុន្មានថ្ងៃមុននេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ។

ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការ ពាក់ពន្ធករណី.ប្រើប្រាស់នូវឯក សណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា “ស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំជាកងរាជអាវុធហត្ថ នឹងធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដើម្បីរកប្រយោជន៍” ។

ជនត្រូវចោទឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមជម្រាបថា កាលពីចន្លោះម៉ោង១០ទៅម៉ោង១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានជនមិនស្គាល់អត្តសញ្ញាណ២ នាក់ម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ និងម្នាក់ស្លៀកខោអត់ពាក់អាវ ជិះម៉ូតូម៉ាកណៃហតព៌ណខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា O.០០០០ ក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថ បានធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ឆែកឆេរលើដងខ្លួនក្នុងគោលបំណងរកគ្រឿងញៀន ហើយបើសិនជាប្រពលរដ្ឋនោះ មានពាក់ពន្ធគ្រឿងញៀនមែន ប្រាកដណាស់ជនក្លែងបន្លំទាំង២នាក់ និងជម្រិតទារប្រាក់រួចគេចខ្លួនតែម្តងទៅ ។

ក្រោយកើតមានសកម្មភាពដូចខាងលើនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយកម្លាំជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពសាធារណៈ កំណត់បានមុខសញ្ញាទាំង២នាក់ដែលក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធនោះ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំពោះម្នាក់ទៀតបានរត់គេងខ្លួនបាត់ស្រមោល។

...

បច្ចុប្បន្នត្រូវចោទម្នាក់នេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ ជាបណ្តោះអាសន្ន ។ ចំណែកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print