លោក ដួង តារា ជូនព័ត៌មានមួយចំនួនដល់បងប្អូនក្នុងការការពារ Account (Profile/ Page) សុវត្ថិភាពប្រើប្រាស់ Facebook

ចែករំលែក៖

ភ្នំពេញ : លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ថា, ខ្ញុំសង្កេតឃើញថាចោរបច្ចេកវិទ្យា (Hacker) បាននឹងកំពុងព្យាយាមលួចយកAccount អ្នកប្រើប្រាស់ Facebook ស្របពេលដែលក្រុមហ៊ុនកំពុងពង្រឹង Community Standard Policy ។ ខ្ញុំសូមជូនព័ត៌មានមួយចំនួនដល់បងប្អូនក្នុងការការពារ Account (Profile/ Page)។

១)ចំណុចសំខាន់បំផុតសម្រាប់បងប្អូនដែលកំពុងប្រើប្រាស់បណ្តាញសង្គម Facebook សូមយកចិត្តទុកដាក់ក្នុងការផូស រួមទាំងខ្លឹមសារពាក្យសំដីចៀសវាងដាច់ខាតនូវពាក្យអសុរស, ជេរប្រទិច, ប្រមាថមើលងាយ, ញុះញុងបង្កអោយមានការរើសអើង, បង្កអោយមានកំហឹង ឬហឹង្សា…) ដែលធ្វើអោយប៉ះពាល់ដល់ Community Standard Policy គឺអាចប្រឈមនឹងការបិទ។ ក្រៅពីប្រព័ន្ធឌីជីថលគ្រប់គ្រងត្រួតពិនិត្យ គឺក្រុមហ៊ុនមានក្រុមអ្នកបច្ចេកទេសជំនាញពិនិត្យតាមដានពីលើ ដែលអាចឈានទៅដល់ការ “ផ្អាក” បណ្តោះអាសន្ត ដែលបន្ទាប់មកគឺនឹងឈានទៅបិទ Profile/Pageនោះទាំងស្រុង បើម្ចាស់មិនព្រមកែតម្រូវធ្វើតាម “ Community Standard Policy” ទោះបី Account នោះមានអ្នកគាំទ្រចំនួនតិចឬច្រើនរាប់លាននាក់ក៏ដោយ។ បើបិទហើយគឺនឹងប្រឈមបិទចោលជារៀងរហូត។

២)នេះជាក៏ឱកាសចោរបច្ចេកវិទ្យា (Hacker) ចេញសកម្មភាពលួចយក Account បងប្អូនដោយពួកវាក្លែងធ្វើជាអ្នកបច្ចេកទេសមកពីក្រុមហ៊ុន Facebook ផ្ញើសារមកកាន់បងប្អូន (សូមមើលក្នុងរូបកណ្តឹង (Notification) ដែលមានពណ៍ក្រហមបង្ហាញពីចំនួនសារដែលបានផ្ញើមកកាន់យើងក្នុងមួយថ្ងៃៗ។ បងប្អូនអាចចុចរកមើលពាក្យថា “ Your Page Goes against Our Community Standards So only you Can see it…) ។ ពេលយើងចុចលើខ្លឹមសារនោះគឺនាំយើងមកកាន់ “ Dear admin page!…..បន្ទាប់មកនៅខាងក្រោមគឺវាមានភ្ជាប់ Linkអោយយើងចុចដើម្បីរាយការណ៍ ឬតវ៉ា។ បើចុចលើ Link នេះគឺនឹងនាំបងប្អូនទៅអោយ Hacker លួចយក Account បងប្អូនតែម្តង ។

៣)-សូមកុំចុចទៅលើដំណងភ្ជាប់ណា(Link) ដែលគួរឲ្យសង្ស័យ។ ជារឿយៗពួកhackersតែងតែបន្លំខ្លួនជាក្រុមហ៊ុន facebook ជាធនាគារឬជាស្ថាប័នរដ្ឋាភិបាលដោយបង្ហោះសារក្លែងក្លាយឲ្យអ្នកប្រើប្រាស់ផិតភ័យ ឬឲ្យសប្បាយចិត្តព្រោះត្រូវឈ្នះរង្វាន់។ រួចពួកគេឲ្យលោកអ្នកចុចលើដំណើរភ្ជាប់ដែលពួកគេផ្ដល់ឱ្យក្នុងគោលដៅដើម្បីលួចយកទិន្នន័យ និង គណនីរបស់បងប្អូន។

សូមបងប្អូនប្រើប្រាស់ដោយប្រុងប្រយ័ត្នទាំងអស់គ្នា! ត្រូវ Update software ទូរស័ព្វអោយទាន់ Version, និង update Facebook App អោយទាន់version និងធ្វើតាមការណែនាំរបស់Facebook អោយបានត្រឹមត្រូវតាម “ Community Standards Policy” ។

Account ( Profile/Page) គឺជាអត្តសញ្ញាណយើង ដែលត្រូវតែយកចិត្តទុកដាក់មើលថែការពារ។ បើធ្លាក់ក្នុងដៃចោ Hacker គឺប្រឈមនឹងបញ្ហាលំបាកជាច្រើនក្នុងការយកមកវិញ។

ត្រូវចាំថា បំណងចោរHacker គឺលួចយកអត្តសញ្ញាណយើងយកទៅប្រើ គោលបំណងអាក្រក់ជាច្រើនជាមួយ មិត្តភ័ក្តិយើង, ប្តី ប្រពន្ធកូនក្នុងក្រុមគ្រួសារយើង, មិត្តរួមការងារ, ក្រុមហ៊ុន, សាលារៀន, ធានាគារ, មន្ទីរពេទ្យ, ក្រសួង… ដែលនាំបញ្ហាស្មូគ្រស្មាញជាច្រើន…! ហើយមិនស្រួលដូចយើងគិតឡើយ។
ជូនពរបងប្អូនជួបតែសំណាងល្អ!
ដោយក្តីស្រឡាញ់រាប់អានពីខ្ញុំ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print