ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងរបស់ជនជាតិចិន នៅក្នុងបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានកម្លាំងអាជ្ញាធរចុះបង្ក្រាប ដកហូតសម្ភារៈមួយចំនួន កាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។
អាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលេី បានលួចបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ ហេីយម្ចាស់ជាជនជាតិចិន ទេីបលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបជាក់ស្តែង។
ក្នុងរវង្វង់ប្រតិបត្តិការខាងលេីនេះអាជ្ញាធរដកហូតសម្ភារៈទូលេងល្បែងមួយចំនួននិងម៉ូតូ៣គ្រឿង។
បច្ចុប្បន្នសម្ភារៈពាក់ព័ន្ធខាងលេីត្រូវបានអាជ្ញាធរដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យចំណែកទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន៕ដោយ៖សុខាសែនជ័យ