នាវា​កង​ទ័ពជើងទឹកឥណ្ឌា ចំនួន ០២គ្រឿង​ បានចូលសំចតក្នុងកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ- នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាវា​កង​ទ័ពជើងទឹកឥណ្ឌា ចំនួន ០២គ្រឿង​ បានចូលសំចតក្នុងកំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១១-១៤ ខែឧសភា ឆ្នាំ២០២៣ ប្រកបដោយសុវត្ថិភាព។

១- នាវាទី១ ឈ្មោះ INS DELHI (D61) 

២-​ នាវាទី២ ឈ្មោះ​ IBS SATPURA (F48) 

+​ លក្ខណៈ​បច្ចេកទេស​នាវា​៖

១-នាវា​ឈ្មោះ INS DELHI (D61)

_ ប្រភេទ នាវាពិឃាត

_ បណ្ដោយ ១៦៣,២០ m

_ ទទឹង ១៧,៤០m

_ ជម្រៅ​ទឹក ៦,៦០m

_ ទំងន់​ផ្ទុក ៦៨០៨ tons

_ ចំនួននាវឹក​ ៤៥០នាក់ ដឹកនាំដោលោក វរនាវីឯក SHIRAZ  HUSSAIN មេបញ្ជាការនាវា 

២- នាវា​ឈ្មោះ INS SATPURA (F48)

_ ប្រភេទ នាវាប្រយុទ្ធ

_ បណ្ដោយ 143m

_ ទទឹង ១៦,៩០m

_ ជម្រៅ​ទឹក ៦.៩០m

_ ទំងន់​ផ្ទុក ៥៣០០tons

_ ចំនួននាវឹក ៣៩៥នាក់ ដឹកនាំដោយលោកវរនាវីឯក KARTIK MURTHY មេបញ្ជាការនាវា 

+ ប្រធានប្រតិភូលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាភាគខាងកើតទ័ពជើងទឹកឥណ្ឌា ជាប្រធានប្រតិភូ

+ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ចំនួន ៥៧នាក់ ប្រើប្រាស់រថយន្តស៊ីរ៉ែន ចំនួន ០៣គ្រឿង ម៉ូតូ ចំនួន ០៨គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះគោលដៅដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ជូននិងនាំក្បួនដល់ប្រតិភូកងនាវា ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print