CAMSOC៖​ ប័ណ្ណ​ចាស់សម្រាប់ចូលពិធីបិទ​ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ត្រូវ​ទុកជាមោឃៈ! ខណៈ​គណៈកម្មាធិការ​ជាតិ​ និង​បោះ​ពុម្ព​ប័ណ្ណ​ថ្មី​ សម្រាប់​ចូល​ទស្សនា​កម្មវិធី​បិទ

ចែករំលែក៖

​ភ្នំពេញ៖ យោងតាម​សេចក្តីជូនដំណឹងរបស់​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅរសៀលថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០២៣មេះ​ បានជូនដំណឹងពីការបោះពុម្ភបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភាខាងមុខ នៅវិមានពហុកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងរបស់ CAMSOC បានបញ្ជាក់ថា៖ ពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងហលើ នឹងប្រព្រឹទ្ធទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងមហាជនយ៉ាងច្រើនកុះករ ។

«ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ជាពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាសស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ» ។

គួរដឹងថា សម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ មានថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ បានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការកោតស្ញប់ស្ញែងជាខ្លាំង នូវការរៀបចំនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើន រហូតទទួលបានការកោតសរសើរ និងល្បីល្បាញលើឆាកអន្ដរជាតិ ។ ការណ៍នេះ បាននាំឲ្យមានប្រជាពលរដ្ឋជាច្រើន បានចាប់អារម្មណ៍ និងចង់ចូលរួមទស្សនាពិធីបិទនាសប្ដាហ៍ក្រោយ ។ ទន្ទឹមជាមួយគ្នា គណៈកម្មាធិការជាតិ CAMSOC ក៏សុំការយោគយល់ ចំពោះប្រជាពលរដ្ឋ ដែលពុំបានចូលទស្សនាផ្ទាល់ផងដែរ ដ្បិតចំនួនកៅអីមានកំណត់ មិនអាចឆ្លើយតបនឹងការចង់ចូលទស្សនាផ្ទាល់រ៉ាប់ម៉ឺននាក់ឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print