ភ្នំពេញ៖ ឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែងនៅក្នុងភូមិ ព្រៃមូល សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ខែឧសភា ឆ្នាំ ២០២៣ ហើយ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។
ឃ្លាំងដែលត្រូវភ្លើង ឆេះមានទំហំប្រមាណ៩ម៉ែត្រគុណ៤០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ជាអ្នកជួលឈ្មោះហេង ស្រីនាង ភេទស្រីអាយុ ៣៨ឆ្នាំ មុខ របស់ជាអ្នកទិញលក់កម្ទេចក្រណាត់ ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើង បានឆាបឆេះឃ្លាំងយ៉ាងសន្ធោសន្ធៅ ហើយ បានឆាបឆេះរាល់ដាលយ៉ាងរហ័ស ។ភ្លាមៗ ប្រជាពលរដ្ឋ នៅក្បែរខាងរួមទាំងម្ចាស់ក៍បាននាំគ្នា ជួយ បាញ់ពន្លត់តែពុំអាចទប់ស្កាត់បានក៍បានហៅរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅអន្តរាគមន៍ ។
តាមស្រ្តីជាម្ចាស់ បានអោយ ដឹងថា កម្ទេចក្រណាត់គាត់បានដើរទិញ តាមរោងចក្រ ហើយ យកមកគរទុកក្នុងឃ្លាំង ដើម្បី លក់បន្ត។ នៅមុនពេលកើតគាត់និងបងប្អូន ប្រមាណ៦នាក់នៅក្នុងផ្ទះស្រាប់តែ ទុស្សេខ្សែភ្លើង នៅផ្នែកខាងក្រោយ ក៍ឆេះរាលដាល់ទៅកម្ទេចក្រណាត់តែម្តង ។
តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្កីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អគ្គីភ័យ នេះបណ្តាលអោយកម្ទេចក្រណាត់នៅក្នុងឃ្លាំងទាំងមូលបានរងការខូចខាតទាំងស្រុង ។ទោះបីជាយ៉ាងណាភ្លើង ពុំបានឆេះរាលដាលនិងបណ្តាលអោយមនុស្សរងរបួសឡើយ៕ដោយ រ៉ារ៉ា