Update÷ករណីបាញ់សម្លាប់ប្ដីប្រពន្ធនៅស្រុកជើងព្រៃឃាតករគឺជាប្អូនជីទួតមួយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីឃាតកម្មដែលបានកើតឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ១១ ខែឧសភាឆ្នាំ២០២៣នៅឯស្រុកជើងព្រៃខេត្តកំពង់ចាមនោះកើតចេញពីទំនាស់ក្នុងគ្រួសាររវាងបងប្អូនជីទូតមួយ ។ ជនសង្ស័យពេលនេះត្រូវសមត្ថកិច្ចកំពុងតាមចាប់ នៅគ្រាដែលរថយន្តជិះធ្វើសកម្មភាពត្រូវគេប្រទះឃើញប្លុងចោលនៅឯស្រុកបាធាយខេត្តកំពង់ចាម។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ករណីប្រើប្រាស់អាវុធខ្លីបាញ់ទៅលើជន រងគ្រោះ២នាក់ប្ដីប្រពន្ធ បានកើតឡើងនៅភូមិអណ្ដូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ។ ជនរងគ្រោះក្នុងការបាញ់ប្រហារនោះមាន២នាក់ គឺឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប អាយុ៣៨ ឆ្នាំ និងប្រពន្ធឈ្មោះ ជិន ចាន់ណា អាយុ៣៩ឆ្នាំ។

មន្ត្រីនគរបាលដដែលបានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនោះថា មុនដំបូងជនរងគ្រោះ ទាំងពីរនាក់ប្ដីប្រពន្ធ បានទូរស័ព្ទទៅជនដៃដល់ដែលត្រូវជាប្អូនជីទួតមួយ ឈ្មោះ ឆេង សេង ហៅធីវ ដើម្បីពិភាក្សាគ្នារឿង លើកផ្នូរជីដូនដែលបានកប់នៅលើដីរបស់ជនរងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ ហៅចាប (ប្ដីស្ដ្រីដែលបាត់បង់ជីវិត)។

មួយសន្ទុះក្រោយមកជនដៃដល់បានបើករថយន្ដមួយគ្រឿង មកដល់ផ្ទះជនរងគ្រោះដែលមានទីតាំងនៅភូមិឃុំខាងលើ ដើម្បីពិភាក្សាគ្នា តែនិយាយមិនត្រូវគ្នានោះទេ ។ ស្រាប់តែភ្លាមនោះជនដៃដល់បានស្ទុះទៅវាយជន រងគ្រោះឈ្មោះ ផុន សុភ័ណ្ឌ មួយចំកណ្ដាលមុខ រួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះបានបាញ់រះចំនួន ៥ទៅ៦គ្រាប់ ទៅលើឈ្មោះ ផុន សុភ័ណ្ឌ បណ្ដាលឲ្យរងរបួសចំប្រអប់ដៃ ខាងស្ដាំចំនួន១កន្លែង និងចំក្បាលផ្នែកខាងស្តាំ ចំនួន១កន្លែង (គ្រាប់បៀមនៅនឹងក្បាល) និងប្រពន្ធឈ្មោះ ជិន ចាន់ណា ត្រូវចំក្បាលចំនួន១ កន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

មន្ត្រីនគរបាលខាងលើបានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្ម ភាពជនដៃដល់បានឡើងជិះរថយន្ដ១គ្រឿងម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BL_8356 គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុ។ ប៉ុន្ដែក្រោយមកត្រូវបានគេប្រទះឃើញរថយន្តរបស់ជនសង្ស័យ ផ្លុងចោលនៅស្រុកបាធាយ ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ចាមបានបញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print