ខេត្តសៀមរាប : ពិតជាដូចការសង្ស័យមែន បុរសម្នាក់បានបាត់ខ្លួននៅស្រះទឹកតំបន់ ផ្នែកខាងត្បូង ឆៀងខាងកើត ប្រាសាទអង្គរវត្ត ក្រោកមកបងប្អូនបានចុះរកឃើញយប់ថ្ងៃទី ១០ ឧសភា ២០២៣ ។
បុរសខាងលើហាក់បីដូចជាមានវិប្បត្តិផ្លូវចិត្តទើបមកបញ្ចប់ជីវិតបែបនេះ បើយោងតាមអេខោនសពផុសមុនពេលបាត់ខ្លួន ហាក់បីដូចជាខូចចិត្តដោយសារទើបនឹងបាត់បង់មនុស្សជាទីស្រលាញ់ ទើបសម្រេចចិត្តមកបញ្ចប់ជីវិតបែបនេះ។
ក្នុងនោះ ម្ចាស់គណនីរូបនេះ បានដាក់ឈ្មោះថា, (Mich Lee) បង្ហោះសារប្លែក ក្នុងន័យ ស្រឡាញ់មិត្តនារី របស់គេ ដែលមានឈ្មោះ សាមឌី នោះខ្លាំងបំផុត ទើបសរសេរថា, ( 7 ថ្ងៃហើយ សាមឌី អូនដឹងខ្លួនហើយមែនអត់ថាខ្លួនឯងជាអ្វី ហើយនៅទីណា កុំយំណាអូនបងពិបាកទ្រាំណាស់ពេលឃើញអូនយំបែបនេះ បងជូតទឹកភ្នែកឱ្យណាហើយមកញាំបាយជុំគ្នាថ្ងៃនេះបងទិញ ម្ហូបច្រើនណាស់អូន ញ៉ាំបាយរួចហើយ សាមឌីកាន់ដៃបងឱ្យ ជាប់បងនាំអូនទៅអង្គុយលេងមាត់ទឹកនៅអង្គរ 10 ឆ្នាំ ហើយដែលអូនដាច់ចិត្តចេញពីបង បងឈឺតែគ្មានអ្នកដឹងទេ តែបងឈឺមិនស្មើររយៈពេល7 ថ្ងៃនេះទេ បងយំនឹងស្ងួត ទឹកភ្នែកអស់ហើយ រស់ពិបាកជាងស្លាប់ទៅទៀត) ។ ពាក្យខ្លះទៀតបង្ហោះថា, ( មកដល់ហើយ សាមឌី អង្គុយកន្លែងនេះហើយខ្យល់បក់មក ត្រជាក់ស្រួលណាស់។ អូនស្តាប់បទចម្រៀងអត់ដាក់ កាស់ ស្តាប់ម្នាក់មួយចំហៀងក៏បានពីរោះអត់អូន ? កុំស្តាប់យូរពេកអូន តិចងងុយគេង ប្រយ័ត្នគេងចោលបងទៀត ទៅ) ។ ករណីខ្លះបង្ហោះថា, ( ព្រឹកឥឡូវហើយសាមឌីបងcallទៅដាស់ហេតុអ្វីអូនមិនលើកទូរសព្?ប្រហែលជាយប់មិញអូនចូលគេងយូរពេកហើយឆាប់ងើបឡើងថ្ងៃនេះយើងទៅផ្លូវឆ្ងាយផងណា) ។
សូមបញ្ជាក់ថា , ការជ្រើសរើស ដោយលោតទឹកសម្លាប់ខ្លួនបែបនេះ ពិតជាគិតខ្លីពេកហើយ ខណៈខ្វះជម្រើស ដើម្បីអប់រំផ្លូវចិត្តខ្លួនឯង ជៀសឱ្យផុតពី ការស្លាប់បែបនេះ៕
ដោយ : សិលា