បំណុលអាមេរិក ប៉ះពាល់យ៉ាងខ្លាំង ដល់ភាពជាអ្នកដឹកនាំពិភពលោក

ចែករំលែក៖

ទីភ្នាកងារព័ត៌មាន Bloomberg នៅថ្ងៃទី១២ខែឧសភាបានផ្សាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យប្រទេសជាច្រើនក្នុងនោះមានចិន រុស្ស៊ី អ៊ីរ៉ង់…ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក្នុងការទូទាត់តម្លៃពាណិជ្ជកម្ម។ ក្នុងពេលនេះដែរ រដ្ឋមន្ត្រីរតនាគាតអាមេរិកថា ការបរាជ័យសងបំណុលនឹងប៉ះពាល់ដល់ភាពជាអ្នកដឹកនាំពិភពលោករបស់អាមេរិក។

រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បាននិយាយថា ការបរាជ័យក្នុងការជៀសវាងមិនឱ្យបរាជ័យកាតព្វកិច្ចបំណុលរបស់រដ្ឋាភិបាលសហព័ន្ធនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងភាពជាអ្នកដឹកនាំពិភពលោក និងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
លោកស្រី Yellen បានព្រមានជាយូរមកហើយថា ការបរាជ័យកាតព្វបំណុលអាចបណ្តាលឱ្យមាន «មហន្តរាយខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
ទីភ្នាកងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Yellen ខណៈថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមុនកិច្ចផ្តុំរបស់ក្រុមប្រទេស G-7 ថា ការបរាជ័យសងបំណុល «នឹងបង្កឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចសកល» ហើយ «ក៏នឹងបង្កហានិភ័យធ្វើឱ្យខូចដល់ភាពជាអ្នកដឹកនាំខាងផ្នែកសេដ្ឋកិច្ចពិភពលោករបស់សហរដ្ឋអាមេរិក និងចោទជាសំណួរអំពីសមត្ថភាពរបស់យើងក្នុងការការពារផលប្រយោជន៍សន្តិសុខជាតិរបស់យើងផងដែរ»។
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបង្កើតវឌ្ឍនភាពតិចតួចនៅក្នុងកិច្ចប្រជុំមួយកាលពីដើមសប្តាហ៍នេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមការចរចាលើប្រធានបទដំឡើងពិដានកម្ចីនេះ។ ទីប្រឹក្សាមកពីរគណបក្សសាធារណរដ្ឋ និងបុគ្គលិកសេតវិមាន គ្រោងនឹងចាប់ផ្តើមការពិភាក្សាអំពីការចំណាយថវិកា ស្របពេលដែលមានកិច្ចប្រជុំមួយផ្សេងទៀតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្ររវាងលោក Biden និងមេដឹកនាំសភា។
យោងតាមទីភ្នាកងារព័ត៌មាន Bloomberg នៅពេលអ្នកសារព័ត៌មានសួរថាតើមានដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាបំណុលដែលកើតឡើងដដែលៗនោះឬយ៉ាងណានោះ លោកស្រី Yellen បានលើកឡើងថា វានឹងប្រសើរជាងនេះសម្រាប់ច្បាប់អាមេរិកក្នុងការលុបចោលជាអចិន្ត្រៃយ៍នូវការកំណត់ការខ្ចីប្រាក់របស់រដ្ឋាភិបាល ដោយឱ្យមានការសម្រេចចិត្តលើថវិកាផ្ទាល់ខ្លួនឯងដោយឯករាជ្យវិញ។
លោកស្រីមានប្រសាសន៍ថា៖ «ជាគំនិតផ្ទាល់ខ្លួន ខ្ញុំគិតថា យើងគួរតែស្វែងរកប្រព័ន្ធផ្សេងមួយទៀតសម្រាប់ការសម្រេចចិត្តលើគោលនយោបាយសារពើពន្ធ»។ «សភាអាចលុបចោលពិដានបំណុល ឬក៏ដោះស្រាយវាតាមរបៀបផ្សេងពីនេះ»។
លោក Biden និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានជាប់គាំងនៅក្នុងការពិភាក្សាគ្នាជុំវិញការបង្កើនកម្រិតខ្ចីប្រាក់ដែលមានទំហំ ៣១,៤ពាន់ពាន់លានដុល្លារ ដោយមេដឹកនាំគណបក្សសាធារណៈរដ្ឋទាមទារឱ្យមានការសន្យាកាត់បន្ថយការចំណាយនាពេលអនាគត មុនពេលពួកគេអនុម័តពិដានបំណុលដែលមានទំហំច្រើនជាងមុននេះ។ លោក Biden បានទទូចឱ្យមានការដំឡើងកម្រិតបំណុលនេះដោយមិនមានភាពលក្ខខណ្ឌភ្ជាប់មកជាមួយ ហើយកិច្ចពិភាក្សាអំពីការចំណាយថវិកានេះជជែកគ្នាដាច់ដោយឡែក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

...

រូប​ថត​ : TTXVN -VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print