រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តប៉ៃលិនៈ​ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្តធុនធំ មួយគ្រឿង បុកជាមួយរថយន្តការីគូថហើម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2D-3155 ពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
​ គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងដោយសារវ៉ាប្រជែងគ្នាក្នុងតំបន់គ្រោះថ្នាក់​ ដោយការមិនយោគយល់គ្នា​ និងមិនគោរពច្បាប់ចរាចរណ៍។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងយកមករក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយ៕

image image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print