ឃើញម៉ូតូ​គេចតមុខផ្ទះភ្លេចដកសោ​ ធ្វើសកម្មភាព​លួច​បានសម្រេច​ គេចខ្លួន​បានពីរថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ បានឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធនឹងអំពើចោរកម្ម (លួចម៉ូតូ)​កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចផ្លូវលេខ១៣០ កែងផ្លូវ១៣ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្ត្រី​នគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា ​ជនសង្ស័យ​មានឈ្មោះ​ ចាន់ ដេវីត ហៅ រតនា ភេទ​ប្រុស​ អាយុ ១៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នឹងទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន​ អុឹងគឹមលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦៧អឺ០ ផ្លូវលេខ១៤៨ ភូមិ០៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ភ្នំពេញ ។ រីឯវត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាក​ Honda Scoopy ពណ៌ក្រហម (ត្រូវ​បាន​ជនសង្ស័យ​យក​ទៅបិតស្គុតពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ត្បូង​ឃ្មុំ​ 1F.5090 ដែលមានលេខតួ​ 8128761​ លេខ​ ម៉ាសុីន​ 8128761។

ប្រភពដដែលបានបន្តថា កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ​ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០៧​និង៣០នាទី​ ជនរងគ្រោះ​បាន​យកម៉ូតូ​ទៅចតមុខផ្ទះ ដែលជាកន្លែងកេីតហេតុខាងលេី ដោយភ្លេចដកយកសោ​ម៉ូតូ​ ពេល​នោះជនសង្ស័យ ក៏បានធ្វេីសកម្មភាពជិះរត់គេចខ្លួនបាត់តែម្តង ទេីបជន​រងគ្រោះ​បាន​មកដាក់ពាក្យ​បណ្តឹង​ នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១​ ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​កម្លាំង​ជំនាញ​ ខណ្ឌ​ ប៉ុស្តិ៍​ បានធ្វេីការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ១៨​និង០០នាទី​ ស្រាប់​តែ​ឃេីញ​ជនសង្ស័យ​កំពុង​តែ​អង្គុយ​លើ​ម៉ូតូ​ នៅចំណុច​ផ្លូវ​លេខ​១៣០ កែងផ្លូវ​លេខ​១៣ ក៏បាន​ធ្វើការ​ឃាត់​ជន​សង្ស័យ​ ព្រម​ទាំង​វត្ថុតាង​ មកកាន់​ស្នាក់​ការ​ប៉ុស្តិ៍​ ដេីម្បី​ធ្វើ​ការ​សាក​សួរ ក្រោយពីធ្វេីការ​សាកសួរ​រួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចពិតប្រាកដមែន។

...

បច្ចុប្បន្ន​កម្លាំងប៉ុស្តិ៍ បាននឹងកំពុង​កសាង​នីតិវិធី​បញ្ជូនជនសង្ស័យ មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ ដេីម្បី​ចាត់វិធានការ​ទៅតាមផ្លូវច្បាប់។ សំណាក​រកជំងឺ​កូវីដ​១៩​ ជាលទ្ធផល​ពុំមានវិជ្ជមានកូវីដ​-១៩ នឹងបានធ្វើតេស្តគ្រឿងញៀន រកសារធាតុញៀនជាលទ្ធផល គឺមានសារធាតុញៀនក្នុងទឹកនោម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print