រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣។
គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ ថា កាលបរិច្ឆេទនៃការប្រឡងនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំង ស្ថិតនៅលើមហាវិថីកម្ពុជាក្រោម(ផ្លូវលេខ១២៨) សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩.០០ នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ បេក្ខជនទាំងពីរភេទត្រូវស្លៀកសម្លៀកបំពាក់សមរម្យជាសិស្ស-និស្សិត(លើកលែងបេក្ខជនជាព្រះសង្ឃ) និង រួសរាន់មកមណ្ឌលប្រឡងឱ្យបានមុនម៉ោង៦:៣០នាទីព្រឹក ដោយអនុវត្តទៅតាមការណែនាំក្នុងបទប្បញ្ញត្តិសម្រាប់ បេក្ខជន។ ករណីមិនអនុវត្តតាមការណែនាំទេនោះ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យចូល ក្នុងមណ្ឌលដើម្បីប្រឡងឡើយ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print