ភ្នំពេញ : មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។ នេះជាការបញ្ជាពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។
ក) មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖
– មានមេរោគក្រពះ Infection à helicobacter Pylori
– កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង
– មានគ្រួសារកើតជំងឺមហារីក
– ជក់បារី និងពិសាស្រា
ខ) រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖
– ឈឺចុងដង្ហើម, ឆ្អល់ពោះ
– អត់រំលាយអាហារ
– ស្រកទំងន់ រឺមិនឃ្លានអាហារ
– លាមកខ្មៅ
– ចង្អោរ និងក្អួត
– ស្លេកស្លាំង
គ) ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖
– ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ
ឃ) ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖
– ការវះកាត់
– ការចាក់ថ្នាំគីមី
– ការបញ្ចាំងកាំរស្មី
ង) យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖
– ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់
– ពិសារផ្លែឈើស្រស់ និងបន្លែទៀងទាត់
– រក្សាទំងន់ដោយការហាត់ប្រាណ
– ចៀសវាងជក់បារី និង ពិសាស្រា
ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។
សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក ឲ្យបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល ៕
ដោយ : សហការី