ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៣ករណីទូទាំងប្រទេសថ្ងៃទី១៥ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ៩ករណី ឃាត់ ១៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន​ ​ម៉ាទឹកកក​ (Ice) ស្មេីនិង​ ១៨១,១៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៧អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ចាប់យក Ice ១៥២,៧៩ក្រាម។
*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៣ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,១៧ក្រាម។
*៥ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៦ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើ៣ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៣៤ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

...

កងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣០ក្រាម។
*២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ២៥,៥៨ក្រាម ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print