ស្រួង ភាវី រៀបចំកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គី ជូនដល់កុមារពិការកាយសម្បទា ចំនួន​១០០នាក់ នៅផ្សារKC

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់មេដាយមាស លោកស្រី ស្រួង ភាវី ដែលកីឡាការិនី ដ៏ឆ្នើមផ្នែកកីឡា ប៊ីយ៉ា បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ក្នុងពេលដែលបានមកប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាមួយគ្នានេះផងដែរ លោកស្រី ក៏បានប្រកាសថា រាល់ថវិកា ដែលទទួលបានពីការប្រកួត ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់។

លោកស្រី ស្រួង ភាវី បានបញ្ជាក់នៅលើ ហ្វេសបុកថា ៖ “រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការ ប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំង​អស់​។

តាមបណ្ដាញសង្គមហ្វេសប៊ុក កីឡាការីនីប៊ីយ៉ា ស្រួង ភាវី បានលើកឡើងថា៖ ជម្រាបសួរបង​ប្អូនជនរួមជាតិទាំងអស់គ្នា!​!​

ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អអំពីការងារសប្បុរសធម៌មួយនៅភ្នំពេញ ដោយអង្គការសមាគមសប្បុរសធម៌នាងខ្ញុំ​រួមសហការជាមួយសមាគម VMove Club និង សមាជិកឧត្តមគតិកូនខ្មែរ ធ្វើនូវកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គីគុណធម៌ដល់ប្អូនៗកុមារពិការកាយសម្បទា ចំនួន​១០០នាក់ ដោយក្ដីស្រឡាញ់នៅថ្ងៃទី១៨ ឧសភា ២០២៣។​

បងប្អូន​ទាំងអស់គ្នា​អាចចូលរួម​ជាមួយនាងខ្ញុំបានដោយសេរី​សួស្ដី និង ផ្ដល់ក្ដីស្រឡាញ់ចំពោះក្មេងៗពិការដែលមានអាសយដ្ឋាននៅជាន់ទី៣ មុខសាលប្រជុំធំ អាគារផ្សារទំនើប KC (ខេស៊ី) ជិតវត្តតាំងកសាង ចូលតាមច្រកក្លោងទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយ២គីឡូម៉ែត្រ ទល់មុខ​បុរី អរគីដេ វេលាម៉ោង ១១ថ្ងៃត្រង់។​

...

បងប្អូន​ដែលចូលរួមនឹងបានឃើញសកម្មភាព បញ្ចេញ​សមត្ថភាពរបស់ប្អូនៗពិការ បង្ហាញដល់យើងទស្សនាទាំងអស់គ្នា៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print