«អរគុណសន្តិភាព»ជាសារនយោបាយមិនសាបសូន្យឡើយ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» នឹងមិនសាបសូន្យនោះទេចាប់ពីថ្ងៃនេះដល់ថ្ងៃក្រោយ ។
▪︎សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ គឺ​(​អរគុណ​សន្តិភាព​) ដែល​ខ្ញុំ​យល់​ថា វា​មាន​តម្លៃ​មិន​សាបសូន្យ​មិន​ថា កន្លង​មក​ថ្ងៃនេះ និង​ថ្ងៃក្រោយ​» ។

សាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានអត្ថន័យសំខាន់ខ្លាំងណាស់ មិនត្រឹមចាក់ចំតែបេះដូងរបស់ប្រជាជនខ្មែរ តែមួយនោះទេ គឺចាក់ចំបេះដូងមនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល។

អរគុណ សន្តិភាព! ជាពាក្យ សាមញ្ញ តែមានអត្ថន័យដ៏សំខាន់ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ទូទាំងសកលលោក និយាយ ជារួម និងមានសារៈសំខាន់បំផុតសម្រាប់ ប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែក។ សន្តិភាព នេះហើយ ដែល បាន ផ្តល់ ឱកាស ដល់ ប្រជាពលរដ្ឋនៅទូទាំង ប្រទេស កម្ពុជារស់នៅសុខសាន្ត និងមាន ជីវភាព កាន់ តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មាន សន្តិភាព គឺមានឱកាសធ្វើអ្វីៗទាំងអស់ ហើយប្រសិ នបើគ្មាន សន្តិភាព ប្រទេសជាតិមានសង្គ្រាម មាន ចលា ចល មានអស្ថិរភាព នោះយើងនឹង បាត់ បង់ ឱកាសធ្វើអ្វីទាំងអស់ គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឡើយ ខណៈសិទ្ធិរស់រានមាន ជីវិតក៏គ្មានដែរ។ ហេតុ ដូច្នេះ ហើយ ប្រជាពលរដ្ឋ កម្ពុជា ចាំបាច់ ត្រូវថែរក្សា ការពារ សន្តិភាពឲ្យបានគង់ វង្ស ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់បន្ត អភិវឌ្ឍ ជាតិតទៅមុខ ទៀត។

ពាក្យ សន្តិភាព ស្តាប់ ទៅ ដូច ជាពាក្យ ធម្មតាៗ ដែល ប្រជា ពលរដ្ឋ ខ្មែរ ខ្លះ លែង ចាប់ អារម្មណ៍ទៅហើយ តែ ពាក្យ សន្តិភាពនេះ ស្តាប់ ហើយ គិត បន្តិច មានអត្ថ ន័យ ធំធេង មិន អាច កាត់ ថ្លៃបាន ហើយ ប្រជាពលរដ្ឋ ទាំង អស់ ប្រាថ្នា ចង់ បាន នោះគឺ ស្តាប់ នៅពេល ស្រុក ទេស មាន វិបត្តិដូច ជា ក្នុង សម័យ សង្គ្រាម លន់ ណល់ឆ្នាំ ១៩៧០-១៩៧៥ និ ង ក្នុង សម័យ ប៉ុល ពត ឆ្នាំ ១៩៧៥-១៩៧៩ ជា ដើម។

បើ យើង យក ពេល បន្តិច ដើម្បី គិត ពិចារណា ពី តំលៃ និង អត្ថ ន័យ នៃ ពាក្យ សន្តិភាព ទើប យើង រក ឃើញ ថា ពាក្យ សន្តិភាព ជា ពាក្យ ដែល មនុស្ស ទូទៅ លើ ពិភពលោក រមែង ប្រាថ្នា ចង់ បាន គ្រប់ ៗ ជាតិ សាសន៍។

នៅក្នុង ស្ថាន ភាព ជាក់ ស្តែង របស់ ប្រទេស កម្ពុជាក្នុង រយៈ ពេល ៥០០ឆ្នាំ មក នេះ វា គឺ ជា លើក ទី ១ហើយ ដែល ប្រជា ពលរដ្ឋ ទទួល បាន សុខ សន្តិភាព ស្ថិរភាព ពេញលេញ ក្រោយ ការ ដាក់ ចេញ នូវ នយោបាយ ឈ្នះ-ឈ្នះ របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ បាន បិទ បញ្ចប់ ការ គ្រប់ គ្រង នយោបាយ និង យោធា របស់ ខ្មែរ ក្រហម នៅ ចុង ទសវត្សរ៍ ឆ្នាំ១៩៩០។

សន្តិភាព ដែលកម្ពុជាមាននៅពេលនេះ គឺកើតចេញពីការ ប្រឹង ប្រែងរបស់ ខ្មែរផ្ទាល់ ហើយមាន តម្លៃបំផុតសម្រាប់ ជនជាតិខ្មែរ។ ដោយសារតែសុខសន្តិភាពពេញលេញនេះហើយ ដែលអនុញ្ញាតឲ្យកម្ពុជាមាន ឱកាសគ្រប់គ្រាន់នៅក្នុងការកសាងជាតិឡើងវិញពីគំនរផេះផង់ក្រោយ ថ្ងៃរំដោះ ៧មក រា ឆ្នាំ ១៩៧៩។

សមិទ្ធផលជាច្រើនត្រូវបានកសាងឡើង ជាពិសេសនៅ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចខិត ខំប្រឹង ប្រែង និងការធ្វើ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រជាព ល រដ្ឋ ខ្មែរបានឃើញយ៉ាងច្បាស់ពីសមិទ្ធផលដែ លកើតចេញពីសុខសន្តិភាពនេះ និងប្រាថ្នាចង់ឲ្យសន្តិភា ព មានវត្ត មាន ជាអចិន្ត្រៃយ៍នៅលើទឹក ដីកម្ពុជា។ ដោ យ សារតែសុខសន្តិភាព សេដ្ឋកិច្ច កម្ពុជាមានកំណើនក្នុង រង្វង់ ៧%ក្នុងមួយឆ្នាំរយៈពេល ២០ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាបានចាកចេញពីប្រ ទេស ក្រីក្រ មកជាប្រទេស ដែលមានចំណូល មធ្យមកម្រិតទាប និង ក្លាយខ្លួនទៅជាប្រ ទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សុខ សន្តិភាព និង ស្ថិរភាព ពេញលេញ នេះ បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ ខ្មែរ ស្គាល់ ក្តី សប្បាយ រីក រាយ ដែល មិន ធ្លាប់ មាន ពី មុន ពោល គឺក្នុង ឱកា សបុណ្យ ជាតិ ធំៗ ជាពិសេសចូលឆ្នាំថ្មីៗនេះ
ប្រជាពល រដ្ឋ កម្ពុជា មានការ ផូសផុល ខ្លាំង ទាំង នៅ ទីក្រុង ក៏ ដូច ជា នៅ តំបន់ ជន បទ។

#តើមានកត្តាអ្វីខ្លះដែលនាំអោយប្រជាជនយើងសប្បាយលើសឆ្នាំណាៗទាំងអស់ក្នុងឆ្នាំ2022 នឹង2023 ?

#គ្មានការភ័យព្រួយពីកូវិដ១៩
ខណៈដែលវីរុសកូរ៉ូណាប្រភេទថ្មី Covid-19 ធ្វើឲ្យជ្រួលច្របល់ស្ទើរពេញពិភពលោកនិងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសាកល វាក៏បានក្លាយ ជាវិញ្ញាសាដ៏សំខាន់មួយទៀត សម្រាប់វាស់ស្ទង់អំពីកម្រិត សមត្ថភាពរបស់មេដឹកនាំកម្ពុជាក្នុងការតទល់ជាមួយបញ្ហាប្រឈមជាសាកលមួយនេះ។

ជាប្រទេសកំពុងអភិវឌ្ឍន៍តូចមួយ នៅភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ ដែលមានប្រជាជនសរុបប្រមាណជា ១៦លាននាក់ កម្ពុជាស្រាប់តែបានធ្វើឲ្យពិភពលោក បែរក្រឡេកមកផ្តោតមើល ដោយការយកចិត្តទុកដាក់បំផុតហើយបណ្តាញសារព័ត៌មាននិង ទូរទស្សន៍វិទ្យុធំៗលំដាប់អន្តរជាតិ ក៏បានចាប់អារម្មណ៍លើកមក សរសេរនិងនិយាយយ៉ាងកងរំពង។

សារព័ត៌មាន ជប៉ុន នីកេ បានចុះផ្សាយថា
កម្ពុជា ជាប្រទេសទី១លើពិភពលោកដែលបានដើរចេញពីវិបត្តិកូវិដ១៩មុនគេ។

នៅលើឆាកអន្តរជាតិវិញ កម្ពុជាពេលនេះក្លាយជាតួឯកក្នុងរឿង Covid-19

កម្ពុជាទទួលបានពិន្ទុពេញពីចិនក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅប៉េកាំងដើម្បីបង្ហាញសាមគ្គីភាពជួយគ្នាគ្រាមានអាសន្នប្រជាជនចិនដាក់ឈ្មោះថ្មីជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «បុរសសង្ហារដើរបញ្រ្ចាសទិស»

ព្រឹត្តការ​ណ៍ដែលពិភពលោកចងចាំទៀតនោះគឺសកម្មភាពមនុស្សធម៌សង្គ្រោះនាវា Westerdamដែល កម្ពុជាក៏ ទទួលបានមេដាយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសធំៗ ក៏ដូចជាអង្គការពិភពលោកជាច្រើនក្នុងកិច្ចការ មនុស្សធម៌សង្គ្រោះនាវា Westerdam នេះ។

ទន្ទឹមនិងនោះ កម្ពុជាក៏បានក្លាយជាគំរូសម្រាប់ពិភពលោកក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងការរើសអើង និងជានិមិត្តរូបនៃ សាមគ្គីភាព ជួយគ្នាក្នុងគ្រាមានអាសន្ននិងជាពិសេសការគោរព សិទ្ធិមនុស្សដោយផ្តើមចេញពីសិទ្ធិរស់រានមានជីវិត។

***សរុបមកវិញ
ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី គឺពិតជា វិញ្ញាសាដ៏លំបាកនិងដ៏សំខាន់បំផុតថ្មីមួយទៀតក្នុងការវាស់ស្ទង់សមត្ថភាពដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីខ្មែរ។ សកម្មភាពដូចបានលើកឡើងខាងដើមនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញថាសម្តេចតេជោ ហ៊ុន សែនពិតជាមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់សមនឹងរហ័សនាមថា ជាបុរសខ្លាំងកម្ពុជាមែន។

ម៉្យាងវិញទៀត សម្តេចតេជោ ហ៊ុន សែន គឺ ពិតជាមេដឹកនាំនៃរដ្ឋអធិបតេយ្យម្នាក់ដ៏ពិតប្រាកដពីព្រោះរាល់ការសំរេចចិត្តនីមួយៗរបស់គាត់គឺជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលជំហរឯករាជ្យនិងទុក ប្រយោជន៍ជាតិជាធំ។

ដូច្នេះ តាមរយៈវិញ្ញាសាមួយនេះយើងក៏អាចវាស់ស្ទង់បាននូវ សមត្ថភាពរបស់មេដឹកនាំយើង និងអាចបន្តផ្តល់សេចក្តីទុកចិត្តទៅលើបុរសខ្លាំងរូបនេះថា ពិតជាអ្នកដឹកនាំដែលអាចនាំអនាគតប្រជាជាតិនិងប្រជាជន យើងទៅរកភាពរុងរឿងដោយគ្មានអ្នកណាប្រៀបបានឡើយ។

#កិច្ចប្រជំកំពូលអាស៊ាន

សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានឆ្នាំ២០២២ អះអាងថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលទើបបញ្ចប់ថ្មីៗនេះគឺជាសក្ខីភាពដែលបញ្ជាក់ថា កម្ពុជាបានដើរតួនាទីនាំមុខនៃការធ្វើជាប្រធានអាស៊ានប្តូរវេន និងមានភាពជោគជ័យទាំងការអញ្ជើញថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសផ្សេងៗ និងការរក្សាសន្តិសុខជូនមេដឹកនាំទាំងនោះជាដើម។

ប្រមុខរដ្ឋាភិបាលថ្លែងបែបនេះក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ រួមនិងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា
ផលប្រយោជន៍ដែលកម្ពុជាទទួលបាន គឺកិត្យានុភាព ដែលទុកជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយ…លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំ ក៏ប៉ុន្តែកេរ្តិ៍ដំណែល ដែលយើងរកបានប៉ុន្មានថ្ងៃនេះ (ក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន)ចាយមិនអស់ទេ។

មានឯកសារចំនួន១០០បានសម្រេច នៅទីក្រុងភ្នំពេញ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ហើយឯកសារដែលបានសម្រេច ទាំង១០០នោះ នឹងយកទុកទៅតាមបណ្ណាល័យនានា សម្រាប់ឲ្យកូនចៅរៀនសូត្រនៅពេលក្រោយ។
បើនិយាយអំពីចំណុចក្តៅវិញ កម្ពុជាគឺជាអ្នកទទួលដុំថ្មក្ដៅទាំងអស់ ប៉ុន្តែកម្ពុជាបានប្រែក្លាយដុំថ្មក្ដៅនេះ ឲ្យគេកាប់បានដែលអាចប្រគល់ឱ្យឥណ្ឌូនេស៊ី និងឈានបន្តដល់ឡាវក្នុងការធ្វើឱ្យស្ថានការណ៍កាន់តែត្រជាក់ និងដោះស្រាយបាន។

#សង្ក្រាន្តឆ្នាំថ្មី 2023
ការ ជួ បជុំ សប្បាយ នេះ អាចធ្វើ ទៅ បានគឺដោយសារតែប្រទេសកម្ពុជា មាន សុខ សន្តិភាព ដែល ជា មូល ដ្ឋាន គ្រឹះ មិន អាច បដិសេធ បាន ក្នុង ការ បង្កបរិយាកាសសប្បាយរីក រាយ ដល់ ប្រជាពល រដ្ឋ ខ្មែរ។ ប្រជា ពលរដ្ឋ ខ្មែរកាន់ តែមាន ជីវភាពល្អ ប្រសើរឡើងដែលអនុញ្ញាតឲ្យពួកគេ មានលទ្ធ ភាព ធ្វើ ដំណើរ កម្សាន្ត សប្បាយ តាម ដែល ពួក គេ ចង់ បាន។ កត្តាជីវភាពកើនឡើងជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីនឹងពិធីផ្សេងៗទទួលបានការសប្បាយ រីករាយភ្លូក ទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទ បានធ្វើដំណើរទៅ គ្រប់ច្រកល្ហកនៅទូទាំងប្រទេស។

ម្យ៉ាង វិញ ទៀត កត្តា សុខ សន្តិភាព បាន ធ្វើ ឲ្យ ប្រទេស កម្ពុជា មានស្ថានភាពនយោបាយល្អប្រសើរ ពោលគឺគ្មានវិបត្តិនយោបាយអូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយការបោះឆ្នោតដូចកាលពីលើកមុនៗឡើយ។ ក្រោយការបោះ ឆ្នោតអ្វីៗដំណើរការទៅជាធម្មតាដោយគ្មានផលរមាស់អ្វីកើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អក្រោយ ការបោះឆ្នោត គឺជាឱកាសមាសសម្រាប់ប្រជាព លរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាពរបស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។

មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនីបានទទួលការដំឡើ ងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ ខែដល់ ទៅពីរដងក្នុងមួយខែ។ នេះគឺដោយសារគោលនយោបា យគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។

ការរៀបរាប់ត្រួសៗខាង លើ នេះ គឺជាសមិទ្ធផល ដ៏ អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរ និងក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សមិទ្ធផលទាំងនេះ បានមកពីកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

#ព្រឹត្តការសុហ្គេម នឹងប៉ារា ហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

៦៦ ឆ្នាំដែលកម្ពុជាទន្ទឹងរង់ចាំបានមកដល់ដោយក្តីមោទនៈ
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រវត្តិសាស្ត្រនៃពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងព្រះបរមនាមព្រះមហាក្សត្រ និងក្នុងនាមរាជរដ្ឋាភិ
បាលកម្ពុជានឹងប្រកាសបើកស៊ីហ្គេមឆ្នាំ២០២៣ នេះនៅពហុកីឡដ្ឋានមរតកតេជោ។

នេះគឺជាព្រឹត្តិការណ៍កីឡាដំបូងដ៏ធំបំផុតទីពីរដែលត្រូវរៀបចំនៅកម្ពុជា បន្ទាប់ពីព្រឹត្តិការណ៍កីឡា «ហ្គាណេហ្វូ» អាស៊ីលើកទី១នៅកម្ពុជា កាលពីឆ្នាំ១៩៦៦។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) បានចាប់ផ្តើមឡើងនៅឆ្នាំ ១៩៥៧ ប៉ុន្តែកម្ពុជាត្រូវរង់ចាំរហូតដល់ ៦៦ ឆ្នាំក្រោយ ទើបអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានេះ ដែលជាការរង់ចាំមួយដ៏យូរបំផុត!។

ការទន្ទឹងរង់ចាំដ៏យូរ និងទម្រាំមកដល់ពេលនេះដោយសារតែអតីតកាលកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏សោកសៅចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងក្រោយមកធ្លាក់ក្នុងរបបវាលពិឃាតខ្មែរក្រហម និងបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ប្រទេសជាតិនិងប្រជាជនរងទុក្ខសោកនាកម្ម។

សង្គ្រាមបានធ្វើឱ្យកម្ពុជាបាត់បង់អ្វីៗទាំងអស់!
កប៉ុន្តែពេលវេលាដែលរង់ចាំនេះ ទីបំផុតបានមកដល់ដោយក្តីមោទនៈបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល!

ប្រជាពលរដ្ឋទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ពិតជាមានមោទកភាពដែលកម្ពុជា បានលេចត្រដែតនិងមានកិត្តិយស កេរ្តិ៍ឈ្មោះល្បីរន្ទឺ និងពេលនេះកាន់តែមានមោទកភាពថែមទៀតក្នុងនាមជាប្រជាជាតិខ្មែរដែលក្នុងសម័យតេជោ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម។

ពលរដ្ឋខ្មែរដែលមានទឹកមុខញញឹមប្រិមប្រិយចេញមកទទួល
ស្វាគមន៍ក្បួនហែរព្រះអគ្គីជ័យកីឡាប្រកបដោយក្តីមោទនៈនិងសប្បាយរីករាយ។

ប្រជាជាតិខ្មែរដែលពោរពេញដោយស្នាមញញឹមរាក់ទាក់ក្នុនាម
ឈាមជ័នៃបុព្វបុរសអង្គរដែលមានអរិយធម៌ខ្ពង់ខ្ពស់បានរៀបចំយ៉ាងល្អដើម្បីទទួលស្វាគមន៍មិត្តភ័ក្តិបរទេស កីឡាករ កីឡា
ការិនីដែលត្រូវចូលរួមប្រកួតជាមួយទឹកចិត្តដ៏ស្មោះសនិងភាតរ
ភាពខ្ពស់ ទទួលរ៉ាប់រងលើការចំណាយស្នាក់នៅនិងអាហារដោយមិនឱ្យខ្វះឡើយ។

នេះគឺជាទឹកចិត្តដ៏ទូលំទូលាយនៃប្រជាជាតិខ្មែរដែលជាជាតិ
សាសន៍ដ៏បរិសុទ្ធនិងប្រកបដោយសមានចិត្តដែលពិភពលោកនិងបណ្តាប្រទេសអាស៊ានបានកោតសរសើរ និងប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច តែបេះដូងទូលាយ»។

តាមរយៈព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។

សមត្ថភាព និងលទ្ធភាពដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះមិនអាចកាត់ផ្តាច់ចេញបានឡើយពីកត្តាសុខសន្តិភាពបានឡើយ។

សន្តិភាពដែលកម្ពុជាមានរហូតមកដល់ពេលនេះមានអាយុជាង ២៤ ឆ្នាំហើយ ដែលជាសន្តិភាពរកមកបានដោយពិបាកដែលថ្នាក់ដឹកនាំបានយកអាយុជីវិតទៅប្តូរ និងជាសន្តិភាពពេញលេញដែលកើតចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៊ាំរ៉ៃជាច្រើនទសវត្សរ៍។ សុខសន្តិភាពនេះបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារនិងកសាងប្រទេស ជាតិឡើងវិញឱ្យមានការរីកចម្រើនលើគ្រប់វិស័យ, សុខសន្តិភាពបានឱ្យអ្វីៗទាំងអស់អាចរស់រានមានជីវិតឡើងវិញរួមទាំងវិស័យកីឡា។ កីឡារស់ក្នុងសន្តិភាព!។

សន្តិភាពដែលមានតម្លៃមិនអាចកាត់ថ្លៃបាន!

ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ មិនមែនត្រឹមតែជាការប្រកួតកីឡាតាមវិញ្ញាសាឡើយ ប៉ុន្តែបានបង្ហាញទៅដល់ពិភពលោកទាំងមូលអំពីកម្ពុជាពិតក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលពោរពេញដោយការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

កម្ពុជាដែលពីមុនគេស្គាល់ថាជារបបវាលពិឃាតខ្មែរក្រហម បំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែកពីអតីតកាលមកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ, ពីប្រទេសដែលមានការបែកបាក់ បែងចែកទឹកដីមកជាប្រទេសដែលស្ថិតក្រោមដំបូលព្រះមហាក្សត្ររួមតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងរួបរួមទាំងដីតែមួយ។

ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះក៏នឹងបង្ហាញថាតើសន្តិភាពពិតជាមានតម្លៃសំខាន់ខ្លាំងប៉ុនណាសម្រាប់ប្រជាជាតិនីមួយៗ និងជាសារប្រាប់ដល់ពិភពលោកថាសូមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំឱ្យបាត់បង់សន្តិភាព ទើបស្រែករកសន្តិភាព។ សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព!
ជយោ! ព្រះរាជាណាចក្រកម្ពុជា៕

...

ទស្សន: តាបូរណ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print