ភ្នំពេញ ៖ មុននេះបន្តិច ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នេះ នៅផ្លូវបេតុង ខាងក្រោយផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យ៤នាក់ មានអាវុធ កាំភ្លើង ២ដើម ចូលប្លន់ អ្នកលក់មាសដែលកំពុងធ្វើដំណើរចេញពីផ្ទះ របស់គាត់ទៅបើកតូបលក់ ខណៈដើបាន ពាក់កណ្ដាលផ្លូវក៏មានក្រុមជនសង្ស័យមកផ្ចង់ប្លន់ យកកាបូបស្ពាយរបស់គាត់នឹងបានវាយទៅលើ ជនរងគ្រោះបែកក្បាលហូរឈាមជោគខ្លួន បញ្ជាក់ ជនរងគ្រោះជាមនុស្សស្រី។ ជនសង្ស័យប្លន់បាន លុយ និង មាស សរុបតម្លៃប្រមាណ ជិត20មុឺនដុល្លារអាមេរិក រួចរត់គេចខ្លួនបានសម្រេច៕ ដោយ៖ រ៉ារ៉ា