ភ្នំពេញ : លោក សុខ ឥសាន ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានលើកយកចំណុចសំខាន់ៗ ចំនួន៩ ដូចខាងក្រោម :
១- វិទ្យុអាស៊ីសេរីយកពាក្យសំដីទណ្ឌិតមកនិយាយជាបានការ = នេះជាចរិតរបស់វិទ្យុប្រតិកិរិយា ទៅយកទណ្ឌិតរត់ចោលស្រុកជាខួរក្បាល?
២- កម្លាំងគាំទ្រភ្លើងទៀនបានតែជាង១០% = មានរឿងអីថាគណបក្សប្រជាជនកម្ពុជាខ្លាចភ្លើងទៀន!
៣- ថាគណបក្សប្រជាជនកម្ពុជាខ្លាចភ្លើងទៀន = គឺទណ្ឌិតរត់ចោលស្រុកជាអ្នកថាទេតើ?
៤- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ = ធ្វើនយោបាយ៣០ឆ្នាំខាតឡុងចុងអស់ទ្រព្យនយោបាយស្ទើរតែទាំងស្រុង។
៥- បើបក្សប្រឆាំងនៅកម្ពុជាខ្លាំង = គណបក្សនេះនឹងឈ្នះឆ្នោត តែបក្សប្រឆាំងនៅកម្ពុជាខ្សោយនិងចោលម្សៀត។
៦- ពួកអាភ្លើនៅមិនព្រទទួលស្គាល់កំហុសរបស់ខ្លួន = អញ្ចឹងបានជាចាញ់រហូត ទុកឲ្យវាចាញ់ទៅ?
៧- ម៉េចបានថាគណបក្សប្រជាជនកម្ពុជាមិនមានឯកសារច្បាប់ដើមទេ = គជប នឹងមិនឲ្យប្រកួតប្រជែងបោះឆ្នោតទេ?
៨- តាមសំដីអាជនបរទេស ចង់ញុះញុង់ឲ្យប្រជាជនងើបឡើងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា = សួរមានប្រជាជនណាងើបឡើង បើប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជាអស់ហើយនោះ?
៩- ការនាំចូលភេសជ្ជៈនិងគ្រឿងស្រវឹងគឺជាសិទ្ធិសុំនាំចូលឲ្យតែមានការអនុញ្ញាតពីរាជរដ្ឋាភិបាល = ឯការផឹកឬមិនផឹកក៏ជាសិទ្ធិរបស់ពលរដ្ឋដែរ អត់មានការបង្ខិតបង្ខំទេ។
១០- អ្នកដែលចង់បង្កើតច្បាប់ស្តីការយកពន្ធខ្ពស់លើគ្រឿងស្រវឹង = បើរង់ចាំយូរគួរបង្កើតគណបក្សហើយកសាងកម្មវិធីនយោបាយតម្លើងពន្ធទៅបើជាប់ឆ្នោតនឹងបានសម្រេចខ្លួនដូចប្រាថ្នាហើយ ៕