សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់តាមដីការសាលាដំបូងខេត្តប៉ៃលិន ករណីគ្រឿងញៀន​

ចែករំលែក៖

ខេត្តប៉ៃលិន÷យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការស្រុកសាលាក្រៅឃាត់ខ្លួនតាមដីការ រួចបញ្ជូនទៅពន្ធនាគារខេត្ត  ដោយករណីពីបទជួញដូរសារធាតុញៀន នៅវេលាម៉ោង​១៦និង១០នាទី​ ថ្ងៃទី២០ខែ០៥ឆ្នាំ២០២៣ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន​ នៃអធិការនគរបាលស្រុកសាលាក្រៅ​ បានអនុវត្តដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន របស់សាលាដំបូងខេត្តប៉ៃលិន ចេញដោយលោក  គឹម​ ម៉េង​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន លេខ:២៤៦

ព្រទ/២៣ ចុះថ្ងៃទី២០ខែ០៥ឆ្នាំ២០២៣ ពីបទជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តកាលពីថ្ងៃទី១៧ខែ០៥

ឆ្នាំ២០២៣ នៅភូមិអូររអិល ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ។ជនត្រូវចោទមានឈ្មោះដូចខាងក្រោម៖

 ១-ឈ្មោះ​ សុក វៈ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​បច្ចុប្បន្ន៖ ជនត្រូវចោទខាងលើត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តប៉ៃលិន ។

ដោយ,ស សារ៉េត

          

     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print