គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់មនុស្ស ០២នាក់ក្នុងមូលដ្ឋានស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖​ គ្រោះធម្មជាតិមេីលមិនឃេីញ ខណៈមានធ្លាក់ភ្លៀងលាយឡំផ្គររន្ទះសូមបងប្អូនប្រជាពលរដ្ឋស្រុកស្រែចម្ការមេត្តាប្រុងប្រយ័ត្ន។
ជាក់ស្តែងកាលពីវេលាម៉ោង ១៦ៈ១០នាទី រសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣នេះក្នុងមូលដ្ឋានស្រុកបាទីមានភ្លៀងធ្លាក់មួយមេលាយឡំ នឹងផ្គររន្ទះទើបបានបណ្ដាលឱ្យមានរន្ទះបាញ់មនុស្សស្លាប់ចំនួន០២នាក់ ។

ជនរងគ្រោះទី១-ឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ត្រូវបានរន្ទះបាញ់ស្លាប់នៅវាលស្រែបន្ទាប់ពីជនរងគ្រោះទៅច្រូតស្មៅគោខាងត្បូងភូមិ។
ជនរងគ្រោះទី២-ឈ្មោះ ញ៉ែម ភឿង ភេទប្រុស អាយុ ៥៧ ឆ្នាំ នៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ត្រូវបានរន្ទះបាញ់ស្លាប់បន្ទាប់ពីចេញពីផ្ទះទៅបូមទឹកស្រែ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print