ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីគណនីហ្វេសប៊ុកឈ្មោះ Ly paoher បានសរសេរខ្លឹមសារថា គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង(ម្តាយបង្កេីតជាអ្នកយកទៅ)។
ដូច្នេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ Ly paoher បានសរសេរខ្លឹមសារថា គាត់បាត់កូននៅក្នុងក្រុងបាត់ដំបង វេលាម៉ោង៥ល្ងាច ដោយភ្ជាប់នូវរូបភាពក្មេងប្រុសនិងលេខទូរស័ព្ទគាត់ទៀតផង។
នៅពេលទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់វិធានការពិនិត្យស្រាវជ្រាវលេីទិដ្ឋភាពជាក់ស្តែងជុំវិញការលេីកឡេីងរបស់ម្ចាស់គណនីខាងលេី។
នាប៉ុន្មានម៉ោងមុននេះគឺថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២៣ តាមរយៈលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ម្ចាស់គណនីខាងលេី បានផ្តល់ព័ត៌មានត្រឡប់មកសមត្ថកិច្ច និងសរសេរបង្ហោះក្នុងកណនីហ្វេសប៊ុករបស់ខ្លួនថា កូនគាត់ត្រូវបានម្តាយបង្កេីតជាអ្នកយកទៅ ខណៈដែលគាត់ និងភរិយាជាម្តាយរបស់ក្មេងនេះមានទំនាស់ជាមួយគ្នានាពេលកន្លងមក…..(មិនមែនជាករណីផ្សេងលេីសពីនេះទេ)។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នក សារព័ត៌មានអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន ហេីយសូមកុំបន្តការបំផុសចែកចាយករណីមួយនេះក្នុងហេតុផលផ្សេងពីអង្គហេតុខាងលេី និងសូមបន្តចូលរួមសហការជាមួយសមត្ថកិច្ចយេីងខ្ញុំដោយភាតរភាព អរគុណ៕ដោយ៖សហការី