ខេត្តក្រចេះ៖កម្លាំងកងរាជអាវុធហត្ថស្រុកស្នួលស្នាក់ការសន្តិសុខ៧១១ដឹកនាំដោយលោក វរសេនីយ៍ត្រី លន់ បុនថុលចុះបង្ក្រាបរថយន្តដឹក ផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ធ្យួង)បំរុងងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមប្រគល់ឱ្យជំនាញ ។
ការបង្ក្រាបរថយន្តដឹកធ្យូងនោះកម្លាំងកងរាជអាវុធហត្ថស្រុកស្នួលបានធ្វើឡើងនៅវេលាម៉ោង១.៣០នាទីយប់ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៣ត្រង់ចំណុច ភូមិ ឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្ត ក្រចេះ ។
ករណីបង្រាបបទល្មើសធនធានធម្មជាតិកម្លាំងឃាត់បានរថយន្តដឹកធ្យួងចំនួន០៣គ្រឿង
ទី១.រថយន្តកែឆ្នៃម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាកលេខកំពង់ធំ2A 1013មានផ្ទុកធ្យូងពេញប្រៀបតែម្តង។
ទី២.រថយន្តកែឆ្នែម៉ាក់សាំយ៉ុងពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2D 9054មានផ្ទុកធ្យូងពេញប្រៀបនិងទី
៣.រថយន្តម៉ាក់ហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាក់លេខ ត្បូងឃ្មុំ 2A 1264មានផ្ទុកធ្យូងពេញប្រៀបដូចគ្នា។
ក្នុងពេលបង្ក្រាបនោះដែរអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន វត្ថុតាងរក្សារទុកប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមចាត់ការបន្តតាមនិតិវិធី ៕ដោយ ជីវ័ន្ត