កម្លាំងទាហានអាកាសអាមេរិកបានត្រៀមលក្ខណៈបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅក្នុងប្រទេសស៊ីរីដោយ
មេទ័ពអាមេរិក David Goldfin បាន បញ្ជាក់ថា មានលក្ខខណ្ឌ៣ក្នុងការបង្កើត តំបន់ហាមហោះហើរនៅស៊ីរី ក្នុងនោះគឺ បាញ់ទម្លាក់ទាំងយន្តហោះរបស់រុស្ស៊ីផងដែរ បើហោះចូលតំបន់ហាមឃាត់។ ក្រៅពីនេះអាមេរិកនឹងផ្តល់ជំនួយដល់ពលរដ្ឋនៅក្នុងតំបន់បង្កើតដែនអាកាស។
កន្លងមកទីក្រុងវ៉ាស៊ីនតោនប្រឆាំងទៅនឹងគម្រោងបង្កើតតំបន់ហាមហោះហើរដោយសារតែការបង្កើតនោះនឹងត្រូវបញ្ជូនកម្លាំងទាហានថ្មើរជើងចូលទៅទីនោះ។
នេះជាពេលវេលាចុងក្រោយហើយរបស់ ប្រធានាធិបតី អាល់អាសាដ ប្រសិនបើ អាមេរិកត្រូវបង្កើតតំបន់ហាមប្រាមហោះហើរ នោះ។
ក្រុមអ្នកវិភាគបញ្ជាក់ថា នៅពេលដែលអាមេរិកបង្កើតតំបន់ហាមប្រាមហោះហើរនោះមានន័យថា អាមេរិកបានសម្រេច បញ្ជូនកម្លាំងទាហានថ្មើរជើងទៅកាន់ស៊ីរី ហើយពេលនោះដែររដ្ឋាភិបាលរបស់ប្រធា នាធិបតី អាល់អាសាដ នឹងត្រូវបញ្ចប់សូម្បីតែរុស្ស៊ីក៏មិនអាចការពារបានទៀតដែរ បើហោះហើរនៅទីនោះនឹងត្រូវរងការបាញ់ ទម្លាក់ពីអាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី