ភ្នំពេញ៖ ស្ត្រីជាម្តាយនិងកូនប្រុសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនដោយចោទពីបទផ្សំគំនិតបន្ទាប់ពីប្តី
ជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ ខឹម ស្រីមំុ អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ និងទី២ឈ្មោះ សៀក អ៊ូហៀង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្សត្រូវជាកូនជនសង្ស័យ មានទីនៅផ្លូវលំក្រុម០៩ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ដោយឡែកជនសង្ស័យជាឱពុកនិងប្តីឈ្មោះ មៀង ហេង អាយុ៤៤ឆ្នាំ បានគេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួច។
សូមបញ្ជាក់ថាកាលពីម៉ោង១១និង៥០នាទីថ្ងៃទី២២ថ្ងៃខែដដែល មានបុរសម្នាក់ឈ្មោះអេង រស្មី អាយុ២៤ឆ្នាំមុខរបរកម្មករសំណង់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញFP-1861 ទៅផ្សារនៅចំណុចផ្លូវបណ្ឌិតម៉ុងរិទ្ធី ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដើម្បីទៅទិញត្រីខណៈចេញពីផ្សារមកវិញបានជួបជនសង្ស័យមកស្ទាក់ប្លន់ម៉ូតូខាងលើតែម្តង។ ក្រោយកើតហេតុនគរបាលខណ្ឌបានសហការណ៍ជាមួយជនរងគ្រោះធ្វើការស្រាវភ្លាមៗដោយស្រាវជ្រាវតាមប្រព័ន្ធGBS។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីមានករណីគំរាមប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ ពីបុរសម្នាក់កាលពី១១និង៤០នាទីថ្ងៃទី២២ខែឆ្នាំដដែល នៅចំណុចកើតហេតុខាងលើ ទើបកម្លាំងលោកបានសហការណ៍ជាមួយជនរងគ្រោះធ្វើការនេះភ្លាមៗដោយស្រាវជ្រាវតាមប្រព័ន្ធGBSជាលទ្ធិផលបានឈានមកធ្វើការឆែកឆេរលំនៅដ្ឋានខាងលើនិងបានឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងផ្ទះផងដែរ ហើយលោកបានសុំគោលការទៅលោក អភិបាលខណ្ឌនិងលោកព្រះរាជអាជ្ញារងដើម្បីធ្វើការឆែកឆេរទីតាំងនោះ។
លោកអធិការបានប្រាប់ទៀតថា ក្រោយពីចូលដល់លំនៅដ្ឋានខាងលើបានជួបស្ត្រីម្នាក់យុវជនម្នាក់ និងក្មេងប្រុសតូចម្នាក់ក្រោយពីត្រួតពិនិត្យហើយបានធ្វើការដកហូតរថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2X-6046១គ្រឿង, ម៉ូតូស្កូបពី ពណ៌ខៅ្ម ពាក់ស្លាកលេខកំពង់ចាម1K-0272១គ្រឿង, ម៉ូតូស្មាក់វី ពណ៌ខ្មៅ-ស ពាក់ស្លាកលេខភ្នំពេញ1CO-0826១គ្រឿង និងម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ របស់ជនរងគ្រោះ និងបាននាំខ្លួនស្ត្រីត្រូវជាប្រពន្ធ និងកូនជនសង្ស័យយកទៅសាកសួរផង។
បច្ចុប្បន្នស្ត្រីជាប្រពន្ធនិងកូនកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកជនដៃដល់កំពុងរត់គេចខ្លួនសមត្ថកិច្ចកំពង់ស្នើសុំដីកាពីតុលាកាដើម្បីតាមចាប់ខ្លួន៕
ដោយ៖ តុង សីហា