ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ មិថុនា ២០១៦ នេះ បានបន្តបើកសវនាការលើសំណុំរឿងជនត្រូវចោទ សម្លាប់
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ តុលា ២០១៤ នៅហាងកាហ្វេដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា សមត្ថកិច្ចបានឆែកឆេរ និងចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសម្លាប់នារីម្នាក់ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនោះ ។ ជនសង្ស័យដែលសមត្តកិច្ចចាប់ខ្លួនឈ្មោះ ហុង កាលីឌីន ភេទប្រុសអាយុ២៧ឆ្នាំ មានអាស័យដ្ឋានផ្ទះលេខ ១០៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ សុង ដាវី អាយុ២០ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារប្លាហ្សាបឹងត្របែក និងមានស្រុកកំណើតក្នុងភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។ សវនាការលើសំណុំរឿងឃាតកម្មមួយនេះ បានធ្វើឡើងច្រើនលើកមកហើយ ដូច្នេះថ្ងៃនេះ ជាសវនាការបន្ត និងជាសវនាការលើអង្គសេចក្តី៕
ដោយ៖ សហការី