ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងបានរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់។ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣នេះថា មានផ្ទះប្រជាពលរដ្ឋ៥៧ខ្នងមានចំនួនបីភូមិស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ក្នុងនោះទី១-នៅភូមិចំបក់ស រងការខូចខាតចំនួន១២ខ្នងផ្ទះ, ទី២-នៅភូមិរលាំងថ្លើង រងការខូចខាតចំនួន១៨ខ្នងផ្ទះ និងទី៣-នៅភូមិថ្មី រងការខូចខាតចំនួន២៧ខ្នងផ្ទះ ក្រោយពីមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣។
លោក វរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋទាំង៥៧ខ្នងមានចំនួនបីភូមិស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ក្នុងនោះទី១-ភូមិចំបក់ស រងការខូចខាតចំនួន១២ខ្នងផ្ទះ, ទី២-ភូមិរលាំងថ្លើង រងការខូចខាតចំនួន១៨ខ្នងផ្ទះ និងទី៣-នៅភូមិថ្មី រងការខូចខាតចំនួន២៧ខ្នងផ្ទះ។
លោកបានបន្តទៀតថា សរុបទាំងបីភូមិមានចំនួន៥៧ខ្នងផ្ទះ ហើយផ្ទះដែលរងការខូចខាតធ្ងន់មានចំនួន៧ខ្នង ប៉ុន្តែក្នុងហេតុការណ៍នេះដែរមិនមានគ្រោះថ្នាក់ដល់មនុស្សឬសត្វទេ៕ដោយ÷ចន្ទ លីហ្សា