ដេកចុចទូរស័ព្ទសុខៗស្រាប់តែធ្លាក់ទូរស័ព្ទពីដៃស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បន្ទាប់ពីហូបបាយផឹកស្រាបៀរជុំគ្នាជាមួយមិត្តភក្តិរួចក៏ដេកចុចទូរស័ព្ទលេង ស្រាប់តែបាត់មាត់បាត់កកស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៣​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ។

   ជនរងគ្រោះឈ្មោះ ផា ភារូត ភេទប្រុស​ អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិ ព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅ ភូមិ វឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្ត ក្រចេះ ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះរួមទាំងមិត្តភក្តិ៣នាក់ទៀតក្រោយពីហូបបាយរួចក៏នាំគ្នាទិញស្រាបៀរមកផឹក។ បន្ទាប់មកជនរងគ្រោះផឹកអស់មួយកំប៉ុងក៏លែងផឹកដេកចុចទូរស័ព្ទលេង​ ស្រាប់តែបន្តិចក្រោយមកធ្លាក់ទូរស័ព្ទពីដៃបាត់មាត់ក​ បង្កការភ្ញាក់ផ្អេីលនាំគ្នាជួយសង្គ្រោះបឋមតែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងឃេីញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងទេីបប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print