ខេត្តបាត់ដំបង៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣នេះបានអោយដឹងថា,
ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះផងនោះបានវាយបក់បោកទៅលើភូមិសាស្ត្រនៅតាមបណ្តាស្រុកជាច្រើនក្នុងខេត្តបាត់ដំបង និងបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាបឋមចំនួន ៧៧ខ្នង ក្នុងនោះរន្ទះបាញ់សត្វគោងាប់០១ក្បាលផងដែរ។
ក្នុងរបាយការណ៍ដដែលបានអោយដឹងទៀតថា ហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ និងបានប៉ះពាល់ទៅលើ០៥ស្រុក ខូចខាតផ្ទះប្រជាពលរដ្ឋជាបឋមសរុបចំនួន៧៧ខ្នង និងផែចំនួន ១១ផែ។
ក្នុងចំណោមផ្ទះទាំង៧៧ខ្នងដែលរងការខូចខាតក្នុងនោះមាន!
/ស្រុកសង្កែ ប៉ះពាល់ខូចខាត ចំនួន៦៣ខ្នង ក្នុងនោះរលឹកដើមឈើបាក់លើផ្ទះទាំងស្រុង០១ខ្មង និងរបើកដំបូលសាលា ០២សាលា / ស្រុកមោងឫស្សីប៉ះពាល់ខូចខាត ចំនួន១០ខ្នង / ស្រុកថ្មគោល ប៉ះពាល់ខូចខាតចំនួន០២ខ្នង / ស្រុកឯកភ្នំ ចំនួន០២ខ្នង និងផែចំនួន១១ផែ /និងស្រុកកំរៀង រន្ទះបាញ់បណ្តាលអោយងាប់សត្វគោ ០១ក្បាលផងដែរ៕ ដោយ÷ចន្ទ លីហ្សា