ភ្នំពេញ : ល្បិចបោកប្រជាពលរដ្ឋដ៏សាហាវឃោរឃៅបំផុត ! តាមរយៈការវិនិយោគចាយប្រាក់ជាសកល ឃោសនាឱ្យប្រជាពលរដ្ឋរកលុយ ខ្ចីលុយពីធនាគារ យកមកឱ្យក្រុមហ៊ុនខ្ចី ក្រុមហ៊ុននឹងងផ្ដល់ប្រាក់ចំណេញ ១០០% ត្រឡប់ទៅវិញ ក្នុងរយៈពេល 2 ឆ្នាំ។ មានន័យថា, បើឱ្យ ក្រុមហ៊ុនជីស៊ីម៉ល (GC Mall) របស់លោក យីវ តុលា ខ្ចី 1000$ , ក្នុងរយៈពេល 2 ឆ្នាំ។ នឹងបានប្រាក់ចំណូលមកវិញចំនួនដុល្លារ។ បើដាក់មួយម៉ឺនដុល្លារ, ទទួលបានចំណូលមកវិញ 20000$ ក្នុងរយៈពេល 2 ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ពី លោក សាត លី នៅម្ដុំបឹងកក់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី25 ខែឧសភា ឆ្នាំ2023 តាមទូរសព្ទ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ។ លោក សាត លី បានបន្តថា , គាត់បានដាក់ប្រាក់វិនិយោគចំនួន 6 ពាន់ដុល្លារ , ក្រុមហ៊ុនជីស៊ីម៉ល (GC Mall) របស់លោក យីវ តុលា នឹងឱ្យចំណូលមកវិញចំនួន 12000 ដុល្លារ ។ ក្នុងនោះដោយគេបានផ្ដល់ជាប្រាក់ប្រចាំខែ ក្នុងមួយសប្តាហ៍ 126 ដុល្លារ, ហើយបង់ក្នុង 96 ដំណាក់កាល ។ ទីបំផុត ! ក្រុមហ៊ុនជីស៊ីម៉ល (GC Mall) របស់លោក យីវ តុលា ឱ្យបុគ្គលិករបស់ខ្លួនយកប្រាក់ហើយ ក៏គេចវេសរហូត។
លោក សាត លី បានបន្តទៀតថា, កាលដែលគាត់យកប្រាក់ទៅដាក់ដំបូង ក្រុមហ៊ុននៅខណ្ឌទួលគោក , ក្រោយមកដូរទៅ អូរឌឹម ,និងបន្តទៅខេត្តព្រះសីហនុ , ទាំងបុគ្គលិករបស់ក្រុមហ៊ុន, ទាំងលោក យីវ តុលា នាយកក្រុមហ៊ុន បិទទូរសព្ទគ្រប់ៗគ្នា មិនអាចទំនាក់ទំនងបានឡើយ។
ពាក់ព័ន្ធក្នុងករណីនេះ មានតំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ លើកគ្នាមកតវ៉ាជាមួយនឹងក្រុមហ៊ុនវិនិយោគចាយប្រាក់ជាសកល ជីស៊ីម៉ល(GC Mall) របស់លោក យីវ តុលា កាលពីថ្ងៃទី 21 ខែឧសភា ឆ្នាំ 2023 វេលាម៉ោង 9:00 និង 30 នាទីព្រឹកកន្លងទៅ ដោយមានប្រជាពលរដ្ឋជាង 300 គ្រួសារ តំណាងអោយប្រជាពលរដ្ឋ 1000 គ្រួសារជាង ដែលមកពីបណ្ដាលខេត្តស្រុក នានា ។ បានលើកគ្នាមកតវ៉ានៅមុខទីស្នាក់ការរបស់ក្រុមហ៊ុនជីស៊ីម៉ល (GC Mall) ដែលមានអគ្គនាយកឈ្មោះ យីវ តុលា ។ ពលរដ្ឋទាំងអស់បានឲ្យដឹងថា ខ្លួនបានលង់នឹងការបោកបញ្ឆោតរបស់ក្រុមហ៊ុនជីស៊ីមល(GC Mall) ដែលបានឲ្យខ្លួនវិនិយោគទៅលើកាចាយប្រាក់ជាសកល ជាទឹកប្រាក់រាប់ម៉ឺនដុល្លារ និងខ្លះទៀតត្រូវបានក្រុមហ៊ុនឲ្យទៅខ្ចីប្រាក់ធនាគារដើម្បីយកមកចងការប្រាក់ឲ្យខ្លួន ដែលទទួលបានកាប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់បំផុត និងខ្ចីប្រាក់ពីប្រជាពលរដ្ឋម្នាក់ៗចំនួន រាប់ម៉ឺនដុល្លា និងរាប់រយគ្រួសា រ ដោយសន្យាសងវិញជាដំណាក់កាល រៀងរាល់មួយសប្តាហ៍ម្តង រហូតគ្រប់ចំនួន ។ តែដោយឡែកប្រជាពលរដ្ឋទទួលបានត្រឹមតែមួយខែដំបូងតែប៉ុណ្ណោះ បន្ទាប់ពីហ្នឹង គឺមិនទទួលបានអ្វីទាល់តែសោះ រាប់ខែឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ 2021 មកម្លេះ ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបានបង្ខំចិត្តលក់ឡៃឡុងដីធ្លីផ្ទះសំបែងរបស់ខ្លួន ដើម្បីយកប្រាក់ទៅបង់ធនាគារដែលខ្លួន បានខ្ចីយកមកឲ្យឈ្មោះ យីវ តុលា និងបក្សពួក រីឯ ខ្លះទៀតត្រូវបានបែកបាក់គ្រួសាររហូតលែងលះគ្នា ព្រោះគ្មានកាងារធ្វើ អស់ទាំងប្រាក់ ហើយជំពាក់ទាំងធនាគារទៀត ថែមទាំងទទួលបាននៅការើសអើងក្នុងសង្គមដោយពាក្យពេជ្រមិនសមរម្យមើលងាយយក្នុងភូមិស្រុកជាដើម ។ ចំណែកឯកលោក យីវ តុលា និងបក្ខពួករបស់លោក កំពុងហុីហា ប្តូរឡានទំនើបគ្រប់ៗគ្នា មិនខ្វល់ពីទុកលំបាកប្រជាពលរដ្ឋនោះទេ ។ ហើយរៀបចំគម្រោងបិទទីស្នាក់ការជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ និងទៅបើកទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីរៀបចំគម្រោងវិនិយោគចាយប្រាក់ជាសកល និងវេបសាយស្នាដៃកូនខ្មែរ ដើម្បីទទួលបានប្រាក់ចំណេញបន្តទៀត។
ជាពលរដ្ឋបរាប់ពាន់គ្រួសារ គឺរស់នៅយ៉ាងរងទុក្ខវេទនា ប្រាក់ក៏គ្មាន ការងារក៏គ្មានធ្វើ ហើយត្រូវជំពាក់ប្រាក់ធនាគារទៀត សម្បីតែជនពិកាគ្មានដៃទាំងសងខាងក៏រងការចាញ់បោក។
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានរើសតំណាងដាក់ពាក្យប្តឹងចូលទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ. ត្រូវបានខាងស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅចំនួនពីរដងរួចមកហើយ ប៉ុន្តែ លោក យីវ តុលា មិនព្រមចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋនៅមុខច្បាប់នោះទេ។ ថែមទាំងបានផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីអង់តែនទួលគោក ខណ្ឌទួលគោក ទៅនៅភូមិ អូរឌឹម សង្កាត់កន្ទោកថែមទៀត ហាក់បីដូចជាមិនមានការខ្វាយខ្វល់ពីច្បាប់នោះទេ។
សូមសបញ្ជាក់ដែរថាកន្លងមក លោក យីវ តុលា ត្រូវលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋម្ដងហើយនៅថ្ងៃទី ០២ ខែ១២ ឆ្នាំ២០២២ និងបានសន្យាដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនរត់គេចឡើយ ជាក់ស្តែងឆ្នាំ2023 លោក យីវ តុលា បានដាក់មេប្រូចបាត់ស្រមោល មិនហ៊ាន ដោះស្រាយនោះទេ ហើយប្រជាពលរដ្ឋបន្តរងគ្រោះរហូត។
ក្រោយមកទើបលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះថា, ( សូមរំលឹកដាស់តឿនបងប្អូនជាពិសេសនៅតាមបណ្តាខេត្ត មុននឹងដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនដែលសន្យា អោយការប្រាក់ខ្ពស់ (ដែលមិនគួរអោយជឿ) សូមត្រិះរិះ ពិចារណាព្រោះលុយកាក់ពិបាករកណាស់ កុំអោយគេ បោកបានដោយងាយៗដោយសារការលោភលន់អោយ សោះ ដែលពេលខ្លះគឺឈានដល់បាក់បែកក្រុមគ្រួសារ ទាំងមូលទៀតផង។យើងរួមគ្នាកសាងអំពើល្អនៅក្នុងសង្គមទាំងអស់គ្នា។ )។
ក្នុងករណីប្រជាពលរដ្ឋរាប់ពាន់គ្រួសារ គោរពស្នើរសុំដល់សម្ដេចនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងសម្ដេច ក្រឡាហោម ស ខេង មេត្តាជួយពួកគាត់ផង .
ព្រោះរដូវកាលនេះប្រជាពលរដ្ឋកំពុងតែពិបាកវេទនា ថែមទាំងមកចាញ់បោកក្រុមលោក យីវ តុលា ដែលប្រើគ្រប់រូបភាព យករូបថ្នាក់ដឹកនាំធំៗ និងកាងារសង្គមរបស់ជាតិ មកបោកប្រាស់ប្រជាពលរដ្ឋ អោយជឿទុកចិត្ត និងចូលរួមលើការវិនិយោគរបស់លោក ដើម្បីទទួលបានប្រាក់ ពីកាចាយជាសកលរបស់ក្រុមហ៊ុន ជីសុីម៉ល (GC Mall) ។ ប្រជាពលរដ្ឋរាប់ព័ន្ធគ្រួសារអំពាវនាវឲ្យប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យមានការគិតពិចារណា កុំឱ្យរង ការចាញ់បោកដូចពួកគាត់ទៀត។
សូមបញ្ជាក់ថា, ក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសំុការបំភ្លឺបានទេ ដោយលោក យីវ តុលា អគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល (GC Mall) ព្រមទាំងបុគ្គលិកដែលបានប្រមូលប្រាក់ពីប្រជាពលរដ្ឋ ផ្លាស់ប្ដូរលេខទូរសព្ទ ជាបន្តបន្ទាប់ ហើយពួកគេ ក៏រត់ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីប្រើប្រាស់មធ្យោបាយ បោកប្រជាពលរដ្ឋនៅទីកន្លែងផ្សេងៗទៀត។
ជុំវិញបញ្ហានេះ ! សូមសមត្ថកិច្ច ជំនាញ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបក្រុមទុច្ចរិតទាំងនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈការបោកប្រាស់របស់ពួកនេះ ធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ខ្ចីបុលធនាគារ ជួបការលំបាកធ្ងន់ធ្ងរ ។
មានផេកមួយឈ្មោះថា, GC Yiv Tola Univers ដែលគេដឹងថាជារបស់លោក យីវ តុលា អគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល (GC Mall) បានបង្ហោះថា,
មានតែពេលវេលាទេ ទើបកាន់តែអាចបញ្ជាក់ពីការពិត បាន មាសសុទ្ធមិនខ្លាចភ្លើងឡើយ។
“សូមអរគុណ សារពត៌មាន ដែលបានផ្សាយនេះ ខ្ញុំមិនដឹង ថា ការផ្សាយនេះត្រូវច្បាប់ ឬ ខុសច្បាប់នោះទេ ព្រោះខ្ញុំ មិនសូវចេះ”
♥ បើអាច គួរតែឈប់បន្តបំពុលសង្គមទៀត ទៅ ល្មមឆ្អែតហើយ ការបរិហារកេរ្តិ៍ ការប្រមាថផ្សេងៗ ក្នុងនាមជាពលរដ្ឋក្នុងសង្គម សូមមេត្តាគោរពច្បាប់ ប្រទេសទាំងអស់គ្នាផងណា។
សូមរំលឹកថា, ការលើកឡើងក្នុងផេករបស់ខ្លួន លោក យីវ តុលា អគ្គនាយកក្រុមហ៊ុនជីស៊ីម៉ល (GC Mall) បានបង្ហោះ ជាសារបែបទទួលខុសត្រូវណាស់ ! ទីបំផុត ! ជននេះ បោកប្រាស់ប្រជាពលរដ្ឋ ដែលសមត្ថកិច្ចគួរបើកការស៊ើបបង្គិតជាបន្ទាន់ ៕
ដោយ : សហការី