នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់អគ្គបញ្ជាការ ចូលជួបសម្ដែងការគួរសម និងជូនពរសម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូនាយទាហានជាន់ខ្ពស់អគ្គបញ្ជាការដ្ឋាន ចូលជួបសម្ដែងការគួរសម និងជូនពរសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ នៅភូមិគ្រឹះក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសដ៏មហាប្រសើរថ្លៃថ្លានោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាល បន្តបន្ទាប់ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតិយ្យសេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print