ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេសថ្ងៃទី២៥ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩៧,៨២ក្រាម និង៨កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​នគរបាលជាតិ ៨អង្គភាព មានដូចខាងក្រោម​៖

*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៥ក្រាម។ 

*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១,៣២ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,២៨ក្រាម។

*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩២,០៥ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤១ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៦ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ០,៨៥ក្រាម។

*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៨កញ្ចប់តូច៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print