លោកអភិបាលស្រុករមាសហែក៖ រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព 

ចែករំលែក៖

ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា
រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព និងលុបបំបាត់ឱ្យខាងតែបានចំពោះ​ជន​ឆ្លៀតឱកាសចាំយកលុយទឹកតែ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ក្នុងពិធី ​ដេញ​​ថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ សង្កាត់នៅក្នុងស្រុករមាសហែកមានចំនួន២ឃុំ មានឃុំកំពង់ត្រាចនិងឃុំដូង ស្រុករមាសហែក។

លោកស៊ូ ម៉ុល ក៏បានស្នើឱ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នា​ក្នុងរូបភាពណាមួយ​ជាដាច់​ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឱ្យមានតម្លាភាព និងការ សាងសង់ផ្លូវ ធ្វើ​ឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។
លោកបានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិ​ឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នក​ចូលរួម​​​ដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជា​ដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរ​ការនីតិវិធី​ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជន​ឆ្លៀត​ឱកាស​​ចាំយកលុយទឹកតែ។

ដោយឡែកអ្នកទទួលការ​ដែលឈ្នះ​ក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេក​​ទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

...

លោកក៏បានបន្ថែមថា ចំពោះអាជ្ញាធរឃុំទាំង១៦ក្នុងស្រុករមាសហែក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀប​ចំដេញថ្លៃ​គម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្ត​បន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួម​ដឹងឮរាល់​កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print