សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងក្លាយទៅជាសង្គ្រាម​រ៉ាំរ៉ៃ​ អូសបន្លាយ រាប់ទសវត្សរ៍

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៦ ខែឧសភាឆ្នាំ២០២៣ អតីតប្រធានាធិបតីរុស្ស៉ី និងជាមនុស្សជំនិតម្នាក់របស់លោក ពូទីន គឺលោក Dmitry Medvedev បាននិយាយថា សង្រ្គាមអ៊ុយក្រែនអាចនឹងអូសបន្លាយពេលរាប់ទសវត្សរ៍ ហើយដែលការប្រយុទ្ធគ្នារយៈពេលយូរនេះអាចនឹងលាយឡំជាមួយបទឈប់បាញ់។

លោក Dmitry Medvedev ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម។ អតីតប្រធានាធិបតី
រុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជម្លោះនេះ (សង្រ្គាមនៅអ៊ុយក្រែន) នឹងអូសបន្លាយពេលដ៏យូរ ឬអាចរាប់ទសវត្សរ៍ក៏ថាបាន»។
លោក Medvedev បន្តទៀតថានៅក្នុងសង្រ្គាមរយៈពេលវែង វាអាចនឹងមានបទឈប់បាញ់រយៈពេល២ ឬ៣ឆ្នាំ ហើយក្រោយមកសង្រ្គាមនឹងផ្ទុះបន្តទៀត។ លោក Medvedev គឺជាមនុស្សម្នាក់ដែលតែងតែប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាម ហើយកាលពីខែមេសាកន្លងទៅ លោកថែមទាំងបានចាត់ទុកអាជ្ញាធរ អ៊ុយក្រែន ជាជំងឺឆ្លងមួយផងដែរ៕ ដោយធីរីណា

...

រូប​ថត​ : Telegraph

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print