ប្រធានាធិបតីហ្វីលីពីនលោក Joko Widodo បានធ្វើដំណើរទៅកាន់កោះ Natuna ដែលជាតំបន់មានវិវាទជាមួយ
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅថ្ងៃទី២៣ ខែមិថុនា ប្រធានាធិបតី Joko widodo បានទៅកាន់កោះ Natuna ដោយផ្ទាល់នៅសមុទ្រចិនភាកខាងត្បូងតាមនាវាចម្បាំងបញ្ចាក់ថា កោះនោះជារបស់ឥណ្ឌូនេស៊ី ដែលចិនក៏បានប្រកាសថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
ដំណើរទស្សនកចិ្ចទៅកាន់កោះខាងលើរបស់ប្រធានាធិបតី វីដូដូ គឺជាសារដើម្បីបញ្ចាក់ទៅកាន់មេដឹកនាំចិន ។ រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខដែលអមដំណើរទៅកាន់កោះខាងលើជាមួយប្រធានាធិបតីនោះបាននិយាយទៅកាន់អ្នកសារព័ត៌មានថា នៅក្នុងដំណើរជាប្រវត្តិសាស្ត្រនេះជាការបង្ហាញថា ឥណ្ឌូនេស៊ីចាត់ទុកបញ្ហាខាងលើគឺជារឿងដ៏សំខាន់។
កន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចាក់ថា ចិនមិនមានវិវាទអធិបតេយ្យជាមួយឥណ្ឌូនេស៊ីនោះឡើយ ពិសេសគឺកោះ Natuna ដែលប្រទេសទាំងពីរបានប្រកាសថា ស្ថិតនៅក្រោមអថិបតេយ្យរបស់ប្រទេសរៀងៗខ្លួន។
កាលពីថ្ងៃទី២២ ខែមិថុនា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បានប្រតិកម្មចំពោះគោលជំហររបស់ចិនជុំវិញដែនសមុទ្រកោះ Natuna ។
ដំណើរទស្សនកិច្ចនោះអាចនឹងបង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងហ្វីលីពីន។ កន្លងមករដ្ឋមន្ដ្រីក្រសួងការពារជាតិលោក Pyamizad Ryacudu បានព្យាករណ៍ថា សង្គ្រាមអាចនឹងកើតឡើងនៅដែនសមុទ្រ ចិនភាគខាងត្បូងទាំងនោះហើយបានធ្វើ ឥណ្ឌូនេស៊ីចាំបាច់ត្រូវតែបង្កើនការទិញសព្វាវុធសម្រាប់ទប់ទល់។
កាលពីសបា្ដហ៍កន្លងមកមេបញ្ចាការកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោក Ade Supandi ក៏បានបញ្ចាក់ផងដែរថា ចាំ បាច់ត្រូវតែរក្សាសន្ដិសុខស្ថេរភាពនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងពេលដែលប្រទេសរបស់លោកកំពុងតែរងការគំរាមកំហែង។ ប្រធានាធិបតី Joko Widodo ក៏បានចេញបញ្ចាឲ្យគ្រប់គ្រងសព្វាវុធ ទាំងកម្លាំងជើងទឹកជើងគោក និងជើងអាកាសឲ្យបានប្រសើរបំផុត។
កាលពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន លើកទី៤៨ នៅក្នុងប្រទេសម៉ាឡេស៊ី រដ្ឋមន្ដ្រីការបរទេសអាស៊ាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពប្រែប្រួលនៅពេលកន្លងមកនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងសេចក្ដីប្រកាសរួមមាន២៨ ទំព័រត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រអាស៊ាន ដោយលើកឡើងពីវិស័យជាច្រើននៅក្នុងកិច្ច សហប្រតិបត្ដិការរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសជាដៃគូ។
បញ្ហាដែនសមុទ្រចិនភាគខាងត្បូងត្រូវបានរដ្ឋមន្ដ្រីការបរទេសប្រទេសជាច្រើនបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ដល់សកម្មភាពលុបដីធ្វើជាកោះសិប្បនិមិត្ដបង្កើតទៅជាទីតាំងយោធារបស់ចិន។ ចំណុចខាងលើធ្វើឲ្យប៉ះពាល់ដល់ ទំនុកចិត្ដនិងធ្វើឲ្យបាត់បង់សន្ដិភាព ស្ថិរភាព នៅក្នុងតំបន់។ បណ្ដារដ្ឋមន្ដ្រីការបរទេសមិនបាននិយាយពីចិននៅក្នុងសេចក្ដីប្រកាសរួមនោះឡើយ ប៉ុន្ដែក្រុមអ្នកសើបអង្កេតបានយល់ឃើញថា អាស៊ានបានសម្ដៅទៅលើប្រទេសចិន ដែលជាប្រទេសកំពុងតែសាងសង់កោះសិប្បនិមិត្ដនៅសមុទ្រចិនភាគខាងត្បូង ហើយចិនបានធ្វើឲ្យអាស៊ាន និងអាស៊ី ភាគខាងកើតក្ដៅដោយសារតែវិបត្ដិនៅដែនសមុទ្រ។
នៅក្នុងសេចក្ដីប្រកាសរួមភាគីពាក់ព័ន្ធបានអំពាវនាវឲ្យគោរពសេចក្ដីប្រកាសរួមទប់ស្កាត់សកម្មភាពចៀសវាងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ ហាមប្រើប្រាស់អំពើហិង្សា។ ក្នុងសេចក្ដីប្រកាសនោះក៏បានស្នើឲ្យអនុវត្ដកិច្ចព្រមព្រៀង UNCLOS។
កន្លងមកលោក វ៉ាងយី ប្រមុខការទូតចិនបានថ្លែងថា ចិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការវាយបកទៅលើការរំលោភបំពានណាមួយទៅលើដែនសមុទ្ររបស់ខ្លួន។ ចិនបានទាមទារកាន់កាប់ស្ទើរតែទាំងអស់នូវដែនទឹក និងកោះដែលមាននៅក្នុងសមុទ្រចិនខាងត្បូង។ តំបន់នេះជាតំបន់ ដែលមានសក្ដានុភាពសេដ្ឋកិច្ចដ៏សំខាន់ព្រោះជាផ្លូវចេញចូលនាវាដឹកជញ្ជូន ហើយក្នុងបាតសមុទ្រមានផ្ទុកនូវធនធាន រ៉ែ និងឧស្ម័នមានតម្លៃដ៏មហាសាល។ បច្ចុប្បន្នមានប្រទេស៥ ដែលមានជម្លោះជាមួយចិន គឺប្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម។
ទីក្រុងប៉េកាំងអំពាវនាវកុំឲ្យអាមេរិកចូលកាន់ជើងភាគីណាមួយនៃជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្រសួងការពារជាតិចិនបានចេញសេចក្ដីថ្លែងការណ៍រំលឹកអាមេរិកបន្ទាប់ពីឧត្ដមនាវីអាមេរិកប្រចាំប៉ាស៊ីហ្វិកជិះយន្ដហោះពិនិត្យមើលពីលើតំបន់ជម្លោះសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលដកស្រង់ និងចុះផ្សាយដោយកាសែតរដ្ឋចិនក្រសួងការពារជាតិចិនអំពាវនាវឲ្យអាមេរិកធ្វើសកម្មភាពទាំងឡាយណាដែលជំរុញឲ្យសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់គឺមិនមែនធ្វើផ្ទុយនោះទេ។ លើសពីនោះក្រសួងការពារចិនសង្ឃឹមថា អាមេរិកមិនកាន់ជើងភាគីណាមួយនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ។
ឧត្ដមនាវីអាមេរិកលោក ស្កុត ស្វីហ្វ បានធ្វើបេសកកម្មត្រួតពិនិត្យដែនទឹករយៈពេល៧ម៉ោងដោយបានជិះយន្ដហោះ ក្រវែលពីលើសមុទ្រចិនខាងត្បូង ដែលចិនកំពុងឈ្លោះដណ្ដើមគ្នាជាមួយប្រទេសចំនួន៤របស់អាស៊ាន៕
ប្រែសម្រួល៖ សាធី