ជីតានាំចៅទៅរាវចាប់ក្តាមក្នុងត្រពាំងមួយក្បែរភូមិស្រាប់តែលង់ទឹកស្លាប់ទាំងពីរនាក់

ចែករំលែក៖

ខេត្តរតនគិរី៖ ពីរនាក់តានិងចៅនាំគ្នាទៅរាវចាប់ក្តាមស្រាប់តែលង់ទឹកស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៍មនុស្សទៅរាវចាប់ក្តាមលង់ទឹកស្លាប់នោះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ៈ១០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣នៅត្រង់ចំណុចត្រពាំងក្រហិលក្នុងភូមិតឺន ឃុំតឺនស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីនគរបាលផ្នែកពិនិត្យវិភាគកោសល្យវីច័យបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះផិច ចយ ភេទប្រុសអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាជីតាមានស្រុកកំណើតនៅឃុំវាលកណ្តាល ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំខេត្តរតនគិរី។

ជនរងគ្រោះទី២-ឈ្មោះសេន ឌីណាភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាចៅស្នាក់នៅភូមិតឺនជាមួយគ្នា។

ប្រភពបន្តថា បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ឃុំតឺននិងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរនោះបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសាកសព។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឱ្យដឺងថា នៅវេលាម៉ោង១៩ៈ៣០នាទីថ្ងៃទី២៦ខែឧសភានោះជនរងគ្រោះដែលត្រូវជាចៅបានសុំយាយទៅចាប់កង្កែបតែយាយមិនឱ្យទៅទេ ហើយជនរងគ្រោះក៏បានឡើងទៅដេកលើផ្ទះបាត់ទៅ។ លុះព្រឹកឡើងនៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ក៏បានបបួលតាទៅរាវចាប់ក្តាមរួចហើយក៏នាំគ្នាពីរនាក់តានិងចៅទៅបាត់តែម្តង។
រហូតដល់ម៉ោង០៩ៈ១០នាទីព្រឹកក៏មានឈ្មោះសុីម ចាន់ ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរដែលនៅផ្ទះក្បែរត្រពាំងក្រហិលនោះបានមកសួរប្រពន្ធជនរងគ្រោះថា យាយតាមកផ្ទះវិញឬនៅ? ហើយយាយក៏ឆ្លើយថាមិនទាន់មកទេ។
ពេលនោះឈ្មោះសុីម ចាន់ក៏បាននិយាយថា បើចឹងតាលង់ទឹកហើយឃើញតែស្បែកជើងទេនៅលើគោកមាត់ត្រពាំងនោះ។ ឮដូច្នេះលោកយាយជាប្រពន្ធជនរងគ្រោះក៏បាននាំគ្នាទៅរកមើលស្រាប់តែឃើញតានិងចៅលង់ទឹកស្លាប់បាត់ទៅហើយ។
កោយពីសមត្ថកិច្ចធ្វើការពិនិត្យសាកសពឃើញមានសភាពរឹងទៅហើយប៉ុន្តែមិនទាន់ធុំក្លិននោះទេ។

តាមការពិនិត្យស្ថានភាពជាក់ស្តែងនិងសាកសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។

យោងតាមការពិនិត្យសាកសពជនរងគ្រោះខាងលើរួចមកសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

...

បន្ទាប់ពីកិច្ចប្រតិបត្តិការរួចរាល់ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print