ភ្នំពេញ : នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ
https://www.bangkokpost.com/thailand/general/2579634/siriraj- XBB.1.5
piyamaharajkarun-hospital-says-all-covid-Omicron beds-full” &ğine Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃសៅរ៍ថា “គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវ បានកាន់កាប់ទាំងស្រុង” ។
៊ដូច្នេះ ខ្ញុំសូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា៖ ការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩. មិនទាន់ទៅ ណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបាន ធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉ៃលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។ យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថា នឹងមានការបំប្លែង វីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថ រក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹង សុខភាពល្អប្រសើររបស់យើងទាំងអស់គ្នា។ សូមអរគុណ! (អត្ថបទដោយ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣) ៕