ជនមិនស្គាល់មុខគាស់ទ្វាររថយន្តរបស់ក្រុមកីឡាកររត់ប្រណាំងយកទ្រព្យសម្បត្តិអស់មួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាល: ទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមកីឡាកររត់ប្រណាំងដែលទុកក្នុងរថយន្តត្រូវបានជនមិនស្គាល់មុខគាស់ទ្វាររថយន្តលួចយកអស់ ខណ:ដែលជនរងគ្រោះជាក្រុមកីឡាកំពុងរត់ប្រណាំង ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ វេលាម៉ោង​០៦និង៣០នាទី នៅចំណុចក្នុងបរិវេណវត្តសុវណ្ណសាគរ​ ហៅវត្តបន្ទាយ​ ភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនរងគ្រោះមិនទាន់បញ្ជាក់ឈ្មោះបាន(ជាក្រុមកីឡាកររត់ប្រណាំង)។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ(សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ) ។សម្ភារបាត់បង់មាន៖ ១.ទូរស័ព្ទ​ម៉ាក​ IPhone ចំនួន​០៨គ្រឿង, ២.ទូរស័ព្ទ​ម៉ាក​ ViVo ចំនួនមួយគ្រឿង, ៣.ប្រាក់ដុល្លា​រចំនួន​៤០០​ដុល្លារអាមេរិក, ៤.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ចំនួន​ ០១សន្លឹក, ៥.កាតចាក់វ៉ាក់សាំង ,៦.អត្តសញ្ញាណប័ណ្ណ​យោធា​ចំនួន០១​ សន្លឹក​ ។ 

ប្រភពដដែលបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ វេលាម៉ោង​ ០៥និង០០នាទី​ ដោយមានកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុន​ (Paddy) ហេីយមានមនុស្សបានចូលរួមមកពីរាជធានីភ្នំពេញ​ប្រមាណចំនួន ៧០០នាក់​ នៅចំណុចភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ពេលមកដល់អ្នកដែលបានមកចូលរួមរត់ប្រណាំងបានយកមធ្យោបាយធ្វេីដំណេីរមានឡានម៉ូតូទុកចតនៅក្នុងបរិវេណសាលារៀន​វត្តបន្ទាយ រួចហេីយបានដាក់សម្ភារមានដូចជា​ ទូរស័ព្ទ​ លុយ​ និងសម្ភារផ្សេងទៀត​ នៅក្នុងឡាន រួចបានបិទឡុកសោឡានហេីយដល់វេលាម៉ោង​ ០៦និង២០នាទី​ 

ទេីបកីឡាករទាំងអស់បានចេញរត់ប្រណាំង​តាមផ្លូវភូមិ​អរិយក្សត្រដល់វេលាម៉ោង​ ៧:០០នាទីព្រឹកទេីបកីឡាកររត់ប្រណាំងរត់ត្រឡប់ចូលដល់គោលដៅក្នុងបរិវេណសាលា​វត្តបន្ទាយ​វិញ។បន្ទាប់ពីរត់មកដល់គោលដៅវិញកីឡាករបាននាំគ្នាដេីរទៅឡានដេីម្បីយកសម្ភារដែលទុកនៅក្នុងឡាន​ ពេលទៅដល់បានបេីកទ្វារឡាន ស្រាប់តែបាត់សម្ភារអស់រលីង។ បន្ទាប់មកម្ចាស់ឡានផ្សេងទៀតដែលបានចតនៅជិតក៏ត្រូវបានចោរលួចគាស់ទ្វារឡានយកទ្រព្យសម្បត្តិនៅក្នុងឡានដែរ​។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញធ្វេីការស្រាវជ្រាវឆែកតាមកាមេរ៉ាសុវត្ថិភាពឡានរបស់កីឡាករដែលចតក្នុងបរិវេណសាលា​បានបង្ហាញអោយឃេីញថាពិតជាមានករណីមានចោរធ្វេីសកម្មភាពគាស់ទ្វារឡានយកទ្រព្យសម្បត្តិរបស់កីឡាកររត់ប្រណាំងពិតមែន។ 

​    បច្ចុប្បន្ន​កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវស្វែងរកមុខសញ្ញាដេីម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print