ស្លាប់១១នាក់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកនៅភាគខាងជើង ប្រទេសប៉ាគីស្ថាន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា មានមនុស្សយ៉ាងហោចណាស់១១នាក់ បានស្លាប់នៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក នៅឯតំបន់ភ្នំមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន ដោយអ្នកទាំងនេះជាសមាជិកក្រុមគ្រួសារមកពីកុលសម្ព័ន្ធមួយដែលដើរផ្សងព្រេងគ្មានគោលដៅ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសប៉ាគីស្ថានបានឱ្យដឹងថា មានមនុស្ស ១៣នាក់ផ្សេងទៀតក៏បានរងរបួសផងដែរបន្ទាប់ពីការបាក់ផ្ទាំងទឹកកកវាយប្រហារលើក្រុមគ្រួសារមួយនៅតំបន់ភ្នំ Shounter Pass កាលពីថ្ងៃសុក្រកន្លងទៅនេះ។ សាកសពជនរងគ្រោះទាំងអស់ត្រូវបានអាជ្ញាធររកឃើញ ខណៈដែលអ្នករងរបួស ក្នុងនោះមានទាំងកុមារម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានសម្ដែងមរណទុក្ខដល់អ្នកដែលបានបាត់បង់ជីវិតផងដែរ ហើយថាការកើនឡើងនៃគ្រោះថ្នាក់បាក់ផ្ទាំងទឹកកកបែបនេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុ៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print